បែកគ្នាភ្លាមៗ អ្នកណាក៏ត្រៀមចិត្តមិនទាន់ ឈឺវាប្រាកដជាឈឺហើយ

បែកគ្នាភ្លាមៗអ្នកណាក៏ឈឺ​ អ្នកណាក៏ពិបាកទទួលយក​ ជាពិសេសបេីការបែកគ្នានោះត្រូវបែកទាំងមិនត្រៀមចិត្ត វារឹតតែឈឺចាប់ទ្វេដងថែមទៀត​ គ្មានថ្នាំណាដែលអាចព្យាបាលរបួសផ្លូវចិត្ត​ អារម្មណ៍ឈឺចាប់ពេលបាត់បង់ស្នេហាបានឡើយ​ មានតែពេលវេលាប៉ុណ្ណោះ ដែលជាគ្រូពេទ្យអាចព្យាបាលគ្រប់យ៉ាងបាន​។

3a6bcf8347cfcddceaf76a0009fdb2a3

បែកគ្នាភ្លាមៗ ភ្លេចគេមិនបានក៏កុំបង្ខំចិត្តភ្លេច បេីកាលណាយេីងកាន់តែដាក់សម្ពាធខ្លួនឯងឱ្យកាន់តែភ្លេចគេច្រេីនប៉ុនណា ខួរក្បាលយេីងនឹងកាន់តែនឹកឃេីញ នឹកឃេីញគ្រប់យ៉ាង​ គ្រប់រូបភាព​ គ្រប់ការចងចាំ និងអនុស្សារីយ៍ទាំងអស់​ យកទូរស័ព្ទមកឆែកឃេីញសារចាស់ៗក៏ហូរទឹកភ្នែក​ ចេញទៅខាងក្រៅឃេីញកន្លែងដែលធ្លាប់មកជាមួយគេ ក៏ត្រឡប់មកយំម្ដងទៀត​ បេីបែបនេះកុំព្យាយាមបង្ខំខ្លួនឯងឱ្យភ្លេច ព្រោះវាកាន់តែធ្វេីឱ្យយេីងទទួលអារម្មណ៍ឈឺថែមមួយកម្រិតប៉ុណ្ណោះ​។

B34baa0faf3f2bfde9ab9e01a2106ca8

តែទោះជាយ៉ាងណា គឺមានតែបណ្តោយឱ្យគ្រប់យ៉ាងដេីរទៅមុខ​ ទុកឱ្យពេលវេលាជាអ្នកលុបគ្រប់យ៉ាងចេញពីខួរក្បាល និងបេះដូងរបស់យេីង​ ឱ្យពេលវេលាធ្វេីជាថ្នាំផ្សះព្យាបាលរបួសបេះដូង​ យេីងក៏គង់តែភ្លេចគេបាន គ្រាន់តែយូរ ឬឆាប់អាស្រ័យទៅលេីក្តីស្រឡាញ់របស់យេីងថាធ្លាប់ស្រឡាញ់តិច ឬខ្លាំងប៉ុនណា​ យូរៗយេីងនឹងប្រឈមមុខជាមួយគ្រប់យ៉ាងបាន​ គ្មានអារម្មណ៍ឈឺនៅពេលឃេីញ ឬឮអ្វីទាក់ទងនឹងគេ​ ថែមទាំងអាចដេីរជ្រួសផ្លូវជាមួយគេដោយគ្មានអារម្មណ៍អីទៀតផង​៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ