ព្រោះតែស្រឡាញ់ ទើបខ្ញុំព្រមលះបង់គ្រប់យ៉ាង តែអ្វីដែលខ្ញុំទទួលបាន គឺការក្បត់ចិត្ត និងការមើលរំលង

ចង់ជួបមនុស្សដែលខ្លាចបាត់បង់ខ្ញុំខ្លះ​ ព្រោះកន្លងមក ខ្ញុំជួបតែមនុស្សដែលខ្ញុំខ្លាចបាត់បង់តែម្ខាង​ ខ្ញុំមានអារម្មណ៍ហត់នឿយចិត្តខ្លាំងណាស់ចំពោះស្នេហាបែបនេះ​ ស្នេហាដែលខ្ញុំព្យាយាមតែម្ខាង​ មានតែខ្ញុំដែលធ្វេីគ្រប់យ៉ាងព្រោះមិនចង់បាត់បង់គេ​ តែទង្វេីគេបានបង្ហាញឱ្យខ្ញុំបានឃេីញថា គេមិនដែលខ្វាយខ្វល់​ ភ័យព្រួយខ្លាចបាត់វត្តមានខ្ញុំចេញពីជីវិតគេនោះទេ​។

ទង្វេីគេធ្វេីឱ្យខ្ញុំឈឺមិនគ្រប់ គេថែមទាំងបោះពាក្យសម្តីដាក់ខ្ញុំថា​ គ្មានខ្ញុំម្នាក់ក៏គេមិនស្លាប់ដែរ​ សម្តីគេមួយឃ្លានេះ ខ្ញុំឮហេីយឆ្អែតមួយជីវិតពិតមែន​ ស្តាប់ឮហេីយខ្ញុំអួលណែននិយាយអ្វីមិនចេញ​ ចេញតែទឹកភ្នែកស្រក់ហូរមកព្រោះការឈឺចាប់ខ្លាំងពេក​។

4a9535680f1c7809645f1fdb9a56379b

បេីសម្តីនេះខ្ញុំបានទទួលពីមាត់អ្នកផ្សេង ខ្ញុំក៏ប្រហែលជាមិនឈឺដល់ថ្នាក់នេះដែរ​ តែនេះមនុស្សដែលខ្ញុំស្រឡាញ់គេជាអ្នកនិយាយ​ បេះដូងខ្ញុំហាក់ដូចជាត្រូវកាំបិតចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹង​ បន្ទាប់មកខ្ញុំក៏ត្រូវបង្ខំចិត្តដេីរចេញពីគេទាំងចិត្តនៅសល់ការស្រឡាញ់​លាយឡំ​ជាមួយអារម្មណ៍ឈឺ​ តែខ្ញុំក៏សម្រេចចិត្តបញ្ចប់ ព្រោះដឹងថាបន្តទៅក៏គ្មានន័យ​  ពេលនេះខ្ញុំក៏ប៉ងប្រាថ្នាឱ្យខ្លួនឯងជួបមនុស្សដែលគេស្រឡាញ់ខ្ញុំ ខ្លាចបាត់បង់ខ្ញុំ ហេីយក៏ទុកខ្ញុំជាចំណែកខ្វះមិនបាននៅក្នុងជីវិតរបស់គេ។

D9875bcd14ed3587e754a29288845fc7

ធ្លាប់តែជាមនុស្សដែលលះបង់ដើម្បីអ្នកដទៃ ធ្លាប់តែជាមនុស្សដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ព្រោះតែការស្រឡាញ់ដ៏លើសលប់ ទើបគោរព ឱ្យតម្លៃ និងលះបង់ សង្ឃឹមថា នឹងបានត្រឡប់មកវិញជាមួយនឹងអារម្មណ៍ឱ្យតម្លៃ ក្ដីស្រឡាញ់ពិតប្រាកដ តែនេះ កាន់តែលះបង់ ក៏កាន់តែលែងមានតម្លៃ កាន់តែធ្វើអ្វីៗដើម្បីគេ រឹតតែត្រូវគេមើលងាយ និងក្បត់ចិត្តទៅវិញ អារម្មណ៍មួយនេះ ពិតជាឆ្អែតឆ្អន់ខ្លាំងណាស់៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ