អ្នកណាថាមនុស្សស្រីកាន់តែលួងកាន់តែបានចិត្ត? មនុស្សស្រីណាថាមិនចូលចិត្តការលួងលោម មិនចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទ្រ ពេលខ្លះខឹងពិតមែន តែមានជួនកាលគ្រាន់តែធ្វេីជាខឹងងក់ងរ ព្រោះចង់ឱ្យលួងហ្នឹងណា។ ហេីយមិនមែនថាគេលួងបានចិត្តបានថ្លេីមអីនោះទេ តែដឹងខ្លួនអត់ថា ពេលអ្នកតាមលួង ជាពេលដែលខ្ញុំសប្បាយចិត្តណាស់ អ្នកក៏មេីលទៅគួរឱ្យស្រឡាញ់បំផុតហេីយ ទេីបធ្វេីជាខឹងតបន្តិចសិនដេីម្បីឱ្យអ្នកលួងឱ្យបានយូរ។
បេីអ្នកមិនលួងក៏កាន់តែខឹងរំលងយប់រំលងថ្ងៃហ្នឹងឯង មិនត្រឹមតែខឹងប៉ុណ្ណឹងទេ តែមានថែមអារម្មណ៍មួរម៉ៅ គិតច្រេីនរហូតដល់គេងយំទៀតផង ព្រោះបេីមិនលួងក៏គិតថាគេឈប់ស្រឡាញ់យេីងហេីយ គេមិនខ្វាយខ្វល់ពីយេីងទៀតទេ យេីងលែងសំខាន់សម្រាប់គេទៀតហេីយ។
ត្រូវដឹងថា មនុស្សស្រីនាងគិតច្រើនណាស់ កាន់តែមិនលួងក៏កាន់តែគិត កាន់តែពិបាកចិត្ត ផ្ទុយទៅវិញបេីខឹងភ្លាមលួងភ្លាមវិញនោះ សប្បាយចិត្តលួចញញឹមញញែមបិទមាត់មិនជិតមុខរីកដូចគ្រាប់ជីអ៊ីចឹងឯង ហេីយក៏កាន់តែស្រឡាញ់ថែមទៀតនៅពេលដែលបានគេលួងបែបនេះ រួចក៏ធ្វេីជាអូសក្រឡាខឹងថែមទៀតឱ្យគេតាមលួងឱ្យបានយូរៗ។
ឃេីញអត់ គេគ្រាន់តែចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់លួងលោម ផ្ហែមល្ហែមដាក់តែប៉ុណ្ណោះ មិនមែនកាន់តែលួងកាន់តែបានចិត្តទេ តែកាន់តែលួងកាន់ស្រឡាញ់ខ្លាំងឡើងទ្វេដង ដូច្នេះហើយ សូមកុំគិតខុសចំពោះមនុស្សស្រីអីណា៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ