មនុស្សដែលស្រឡាញ់យេីងពិត គេមិនត្រឹមតែធ្វេីឱ្យចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍គេប៉ុណ្ណោះទេ តែគេនឹងធ្វេីឱ្យយេីងបាក់ចិត្តស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងថែមទៀតផង។ ក្តីស្រឡាញ់ពិតប្រាកដ វាជាការដែលយេីងដេីរចូលទៅក្នុងជីវិតរបស់នរណាម្នាក់ដែលយេីងស្រឡាញ់ រួចយេីងក៏ធ្វេីជាអ្នកបំពេញចន្លោះខ្វះខាតដល់គ្នាទៅវិញទៅមក ជាដៃគូស្នេហាមិនមែនជាជនល្មេីស និងសមត្ថកិច្ចដែលត្រូវអង្គុយចាំចាប់កំហុសគ្នានោះទេ។
ជារឿយៗ យេីងគ្រប់គ្នាសុទ្ធតែបានដឹងរួចទៅហេីយថា គ្មានមនុស្សណាល្អឥតខ្ចោះនោះទេ ប៉ុន្តែមនុស្សដែលគេស្រឡាញ់យេីងពិតមែននោះ គេនឹងទទួលយកបានទាំងចំណុចល្អ និងចំណុចមិនល្អរបស់យើង ហេីយគេម្នាក់នោះនឹងជួយកែតម្រូវនូវចំណុចមិនល្អរបស់យេីង បំពេញចំណុចដែលយេីងខ្វះខាតឱ្យយើងឱ្យបានពេញលេញ។
មួយវិញទៀត គេក៏នឹងកោតសរសេីរចំពោះចំណុចល្អៗរបស់យេីង ធ្វេីឱ្យយេីងមានអារម្មណ៍ថាមានមោទកភាពចំពោះខ្លួនឯង កាន់តែស្រឡាញ់ខ្លួនឯងក៏កាន់តែច្រើន នៅពេលយេីងធ្វេីអ្វីខុសឆ្គង គេក៏មិនស្តីបន្ទោស ឬបន្តុះបង្អាប់ឱ្យយេីងមានអារម្មណ៍ថាស្អប់ខ្លួនឯងនោះដែរ តែគេនឹងជំនួសវិញដោយពាក្យប្រៀនប្រដៅយ៉ាងពីរោះ ដែលធ្វេីឱ្យយេីងបានដឹងពីកំហុសខ្លួនឯង និងត្រូវកែខៃបែបណា ដោះស្រាយយ៉ាងម៉េចចំពោះកំហុសឆ្គងនោះ ដោយគេមិនបានធ្វេីឱ្យយេីងត្រូវមកអង្គុយបន្ទោសខ្លួនឯងទៀតផង។
សាកស្រមៃលមេីលទៅ ដៃគូស្នេហាបែបនេះ ជាមនុស្សដែលធ្វេីឱ្យយេីងមានតែថាមពលវិជ្ជមានក្នុងជីវិត តែងតែមានកម្លាំងចិត្តស៊ូបន្ត មិនថាត្រូវដួលប៉ុន្មានដង គេបានធ្វេីឱ្យយេីងលង់ស្រឡាញ់ចិត្តគំនិតចាស់ទុំ និងក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់គេ ថែមទាំងធ្វេីឱ្យមានមោទកភាពចំពោះខ្លួនឯងទៀត៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ