ស្នេហា ការស្រឡាញ់សម្រាប់អ្នក តើមានន័យបែបណាទៅ?

អន់ចិត្ត​ណាស់ នៅពេលមនុស្សម្នាក់ដែលយេីងទុកគេជាមនុស្សសំខាន់​ តែគេបែរជាមិនខ្វាយខ្វល់​ ឬ​ចាប់អារម្មណ៍​ជាមួយយេីង​ ពេលខ្លះក៏ងក់ងរ​ រករឿង​ចង់ឱ្យគេលួង តែគេបែរជាមិនលួង ហេីយថែមធ្វេីមិនដឹងទៀត​។

មាត់បង្ហេីរពាក្យថាស្រឡាញ់ តែ​ហេតុអីខ្ញុំបែរជាមិនទទួលបានទង្វេីបញ្ជាក់ថាស្រឡាញ់បែបនេះ? ពាក្យថាស្រឡាញ់របស់អ្នក វាមានន័យយ៉ាងម៉េចវិញទៅ? សាកប្រាប់ខ្ញុំបន្តិចមេីល ថានិយមន័យនៃពាក្យថាស្រឡាញ់របស់អ្នក វាដូចនឹងនិយមន័យរបស់ខ្ញុំដែរឬក៏អត់ទេ?

4f5221566fe0baa6e0eb1a051ba85508

សម្រាប់ខ្ញុំ ស្រឡាញ់គឺជាការផ្តល់ឱ្យ​នូវការយកចិត្តទុកដាក់​ ការដែលអាចស្តាប់ឮពីគ្នាបានដោយម្នាក់ទៀតមិនចាំបាច់និយាយ។​ ការដែលហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីឱ្យមនុស្សដែលយេីងស្រឡាញ់មានក្តីសុខ​ ចុះអ្នកវិញមានន័យបែបនេះទេ? ឬការស្រឡាញ់របស់អ្នកគ្រាន់តែសម្តូីនិយាយឱ្យតែរួចពីមាត់​។

27e004b05ea4fc07d1bc76b09ca9fe8b

អ្នកនិយាយទាំងដែលមិនស្គាល់ថាអ្វីជាក្តីស្រឡាញ់ពិតប្រាកដ? ស្រឡាញ់​គ្នា មិនមែនចេះតែស្រឡាញ់​ មិនមែនត្រូវព្រងេីយកន្តេីយដាក់គ្នាទេ​ តែត្រូវរៀនយល់ពីអារម្មណ៍គ្នាទៅវិញទៅមក​ មានភាពផ្អែមល្ហែមខ្លះទេីបស្នេហាយេីងមិនសោះអង្គេីយ​ តែបេីចេះតែនិយាយថាស្រឡាញ់ហេីយ មិនខ្វាយខ្វល់ពីគ្នាផងនោះ​ វាមិនមែនជាស្នេហាទេ​ ហៅវាថាជាការល្បែងកម្សាន្តវិញទៅសមទំនងជាង៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ