មនុស្សស្រី ៥ ប្រភេទខាងក្រោមនេះ មិនថាពួកនាងមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា សម្រស់ស្រស់ស្អាតដូចទេពធីតា ទីបំផុតនឹងធ្វើឲ្យបុរសមានការស្តាយក្រោយដែលបានស្រលាញ់នាង ក្រោយពីស្គាល់ច្បាស់៖
៥) ស្រ្តីដែលចូលចិត្តត្រួតត្រាអ្នកដទៃ
ស្រ្តីប្រភេទនេះតែងតែព្យាយាមគ្រប់គ្រងបុរសដែលជាគូស្នេហ៍របស់នាង។ ទោះបីជាចេតនាពេលខ្លះមានបំណងល្អទៅកាន់បុរសនោះ ក៏នៅតែធ្វើឲ្យគេមានអារម្មណ៍ថាតានតឹងជាខ្លាំង។
៤) ធ្វើខ្លួនដូចជាម្តាយ
លើសពីមិត្តស្រី ឬជាគូស្នេហ៍ នាងក៏ដើរតួដូចជាម្តាយរបស់យើង។ មានន័យថា នាងយកចិត្តទុកដាក់ជ្រុលតាំងពីក្បាលដល់ចុងជើង ហើយលះបង់ច្រើនលើសលប់ យូរទៅវាធ្វើឲ្យបុរសនោះលែងមានអារម្មណ៍ថាជា ក្តីស្រលាញ់រវាងមនុស្សពីរនាក់ ផ្ទុយទៅវិញគ្រាន់តែជាអារម្មណ៍ពឹងផ្អែកដូចម្តាយកូនទៅវិញ។
៣) ស្រ្តីឈ្លក់វង្វេងនឹងសម្ភារៈនិយម
វាស៊ីសងលើសមត្ថភាពដែលយើងមានដែរ បើខាងបុរសនោះមានទ្រព្យច្រើនហើយ ការចាយវាយបន្តិចបន្តួចទៅលើរបស់ក្រៅខ្លួន ក៏មិនជាបញ្ហាអ្វីដែរ។ ប៉ុន្តែបើគ្នាអត់ ហើយយើងជាស្រី ទៅទាមទារដល់ថ្នាក់ចង់សុំបែក ប្រសិនគេមិនយករបស់នោះមកឲ្យយើងបាន ចុងក្រោយគេនឹងគង់តែដើរចេញពីអ្នកទេ។
២) ស្រ្តីចូលចិត្តទាមទាររកយុត្តិធម៌
នេះគឺជាប្រភេទស្រ្តីដែលចង់បានភាពស្មើគ្នាគ្រប់រឿង គ្រប់បញ្ហាទាំងអស់ ជាមួយដៃគូរបស់គេ។ មិនថាការចេញលុយនៅកន្លែងទទួលទានអាហារ ការទិញរបស់ប្រើប្រាស់អ្វីមួយ គឺនាងចែកលុយជា ២ គ្រប់ពេល ដោយគ្មានករណីលើកលែងឡើយ ហើយបើខ្វះស៊ូឲ្យគេជំពាក់ទៀតក៏មាន។
ស្នេហាមិនមែនជាជំនួញនោះទេ បែបនេះនៅពេលខ្លះគួរតែមានការលើកលែង ឬប៉ះប៉ូវឲ្យគ្នាទៅមក ហើយចូរប្រើប្រាស់ជំនាញនៃគណនេយ្យកររបស់អ្នកទៅក្នុងអាជីពការងារផ្សេងទៅល្អជាង។
១) ស្រ្តីលេងចរិតជាព្រះនាង
នៅពេលដែលខ្លួនឯងដើរតួដូចជាព្រះនាង នោះនឹងនាំឲ្យចំណាប់អារម្មណ៍ស្នេហាចាប់ផ្តើមមានការថយចុះ។ ក៏ដោយសារនាងផ្តើមមានអារម្មណ៍ថា គេត្រូវតែធ្វើគ្រប់យ៉ាងដើម្បីខ្លួន ខ្លួនអាចធ្វើគ្រប់យ៉ាងបានទាំងអស់ ដោយលែងខ្វល់ពីចិត្តនៃដៃគូម្ខាងទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក