ហេតុអ្វីបានជាមនុស្សស្រី ចូលចិត្តគិតច្រើន ខ្វល់ខ្វាយច្រើនម្ល៉េះ?

ហេតុអ្វីមនុស្សស្រីចូលចិត្ត​គិតច្រើន​ម្ល៉េះ? គិតច្រើន​ធ្វេីអី? អត់ហត់ខ្លះទេ? សំនួរទាំងនេះ ជាញឹកញយមនុស្សស្រីភាគច្រេីនតែងទទួលបានពីមនុស្សដែលខ្លួនស្រឡាញ់​ ចុះបេីប្តូរពីសំណូរទាំងអស់នេះ មកជាពាក្យលួងលោមថា​ "កុំគិតច្រេីនពេកមេីល" វាមិនល្អជាងទេឬ?

គ្មានអ្នកណាទៅចូលចិត្តអារម្មណ៍ស្មុគស្មាញ​ទេ​ ខ្ញុំគិតច្រេីនព្រោះតែស្រឡាញ់​ ចេះតែគិតដល់អ្នកគ្រប់ពេល​ ខ្លាចនេះខ្លាចនោះ​ ហេីយបេីដឹងបែបហ្នឹងហេីយអ្នកក៏កុំធ្វេីឱ្យខ្ញុំកាន់តែគិតច្រេីនទៅ​ ព្យាយាម​សាងទំនុកចិត្តឱ្យខ្ញុំជឿជាក់​ នៅក្បែរខ្ញុំ​ លួងលោម​ ផ្តល់ភាពកក់ក្តៅទាំងខាងមុខ និងក្រោយខ្នង។​

284ce40c0707b599146bb114b7b29db6

ជាមនុស្សស្រីក៏បែបហ្នឹងឯង ខ្វល់ច្រេីន​ បារម្ភ​ច្រេីន​ តែអារម្មណ៍ទាំងនេះកេីតមានចំពោះតែមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ​ បេីដឹងហេីយ ឮហេីយ ខ្លួនជាមនុស្សប្រុសកុំគិតតិចពេក​ ធ្វេីអីក៏ដោយត្រូវគិតដល់អារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់ផង​ កុំធ្វេីឱ្យនាងកាន់តែមានអារម្មណ៍មិនស្រណុកចិត្ត​ គិតថាវាមិនលេីសពីសមត្ថភាព​ ឬ​ ជាការដាក់ទណ្ឌកម្មអ្វីធ្ងន់ធ្ងរនោះទេមែនអត់?

បើស្រឡាញ់នាងពិតមែន កុំធុញទ្រាន់នឹងនាងអី គ្រាន់តែបំពេញតួនាទីជាសង្សារល្អ​ ធ្វេីឱ្យនារីដែលខ្លួនស្រឡាញ់មានស្នាមញញឹមច្រេីនជាងការសម្រក់ទឹកភ្នែក ខ្ញុំជឿថាអ្នកប្រាកដជាអាចធ្វើបាន មិនពិបាកទេ គ្រាន់តែប៉ុណ្ណឹង ខ្ញុំដឹងថាអ្នកមានសមត្ថភាព ហើយវាក៏មិនពិបាកឡើយសម្រាប់អ្នក៕

D16268027ed7e5aed2c13f9ff03a312c

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ