និយាយត្រង់ ខ្ញុំពិតជាហត់នឿយ ជាមួយនឹងក្ដីស្រឡាញ់មួយនេះណាស់!

ខ្ញុំក៏ហត់​ ខ្ញុំក៏ឈឺ​ ខ្ញុំក៏ជាមនុស្សស្រីដែលត្រូវការ ការបារម្ភ​ យកចិត្តទុកដាក់ពីមនុស្សខ្លួនឯងស្រឡាញ់​ ខ្ញុំក៏ចង់ឱ្យគេទុកខ្ញុំសំខាន់​ តែគ្រប់យ៉ាងខ្ញុំក៏មិនដែលទទួលបាន​ ខ្ញុំបានត្រឹមតែធ្វេីជាអ្នកផ្តល់ឱ្យ​ ផ្តល់ឱ្យគេនូវក្តីស្រឡាញ់អស់ពីចិត្ត​ ផ្តល់នូវ​ការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ​ ជ្រៅរហូតដល់ថ្នាក់គេបែរជាមានអារម្មណ៍ថារំខាន​ មានអារម្មណ៍ថាធុញទ្រាន់នឹងវត្តមានរបស់ខ្ញុំ​ទៅវិញ។

B230f19e3dc1aa4e2e0309ff25a234fd

កុំភ័យ​ កុំព្រួយ​ កុំបារម្ភ​ បេីក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នកវារំខានជីវិតអ្នកដល់ថ្នាក់នេះ​ ខ្ញុំនឹងទៅ​ មិននៅឱ្យអ្នកទេីសទាល់ក្នុងចិត្តទៀតទេ​។ តែខ្ញុំគ្រាន់តែចង់ផ្តាំថា ថ្ងៃណាមួយអ្នកនឹកឃេីញទង្វេីល្អៗរបស់ខ្ញុំ​ នឹកដល់មនុស្សរំខានម្នាក់នេះ​ ហេីយអ្នកនឹងដឹងថា អ្ន​កពិតជាមិនអាចរកបានមនុស្សដូចគ្នាពីរដងក្នុងមួយជីវិតនោះឡើយ...។

85e756449a26cd208a15265a1dfbafb2

ក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នក​ អ្នកនឹងមិនអាចទៅរកវាបានពីអ្នកផ្សេងទេ...ហេីយអ្នកក៏នឹងដឹងថាគ្មានអ្នកណាស្រឡាញ់ ហេីយបារម្ភពីអ្នកស្មេីខ្ញុំទេ...ទម្រាំតែអ្នកដឹងគ្រប់យ៉ាងក៏ហួសពេល ព្រោះខ្ញុំទៅហេីយ ខ្ញុំនឹងមិនត្រឡប់មកឱ្យអ្នកជាន់ឈ្លីក្តីស្រឡាញ់ខ្ញុំម្តងទៀតឡេីយ...។

232d5074b79feeb25b9ca21564075da5

ពេលនេះខ្ញុំអាចមិនសំខាន់​ តែពេលក្រោយអ្នកនឹងបានត្រឹមតែញញឹមនឹកដល់ការស្រឡាញ់របស់ខ្ញុំចំពោះអ្នក រួចក៏ងេីយមេីលទៅលេីមេឃហើយនិយាយថា​ "ខ្ញុំនឹកគេម្នាក់នោះ"។ ទោះខ្ញុំមិនមែនជាមនុស្សដែលអ្នកស្រឡាញ់ ទោះអ្នកមិនឱ្យតម្លៃខ្ញុំ តែខ្ញុំនឹងក្លាយជាមនុស្សដែលស្ថិតក្នុងការចងចាំរបស់អ្នកពេញមួយជីវិត ខ្ញុំនឹងក្លាយជាចំណែកដែលអ្នកមិនអាចបំភ្លេចបាន៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ