ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?

“កុហកដេីម្បីឱ្យសប្បាយចិត្ត" ពាក្យមួយឃ្លានេះដែលមនុស្សកុហកនិយមយកមកគាំទ្រការបោកប្រាស់​  យកមកកែខ្លួនដេីម្បីឱ្យការកុហករបស់គេក្លាយទៅជាទង្វេីត្រឹមត្រូវ​។ នៅលេីលោកសន្និវាសយេីងនេះ​  តេីមានមនុស្សប៉ុន្មាននាក់ចង់ឱ្យគេកុហក? មានមនុស្ស​ប៉ុន្មាននាក់សប្បាយចិត្ត នឹងក្លាយទៅជាមនុស្សល្ងង់នោះ?​ កុហក គឺកុហក​នៅពេលដែលអ្នកកុហកនរណាម្នាក់​ ព្រោះអ្នកដឹងយ៉ាងច្បាស់ក្នុងចិត្តថា​ ទង្វេីដែលអ្នកធ្វេី បេីគេដឹងគេនឹងមិនសប្បាយចិត្ត​ ក៏អាចនឹងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប្រសិនបេីគេដឹងឮពីអ្វីដែលអ្នកបានធ្វេី​។

038c0426bb9f96b9d0765bc2ad9fcc11

ដូច្នេះហេីយទេីបអ្នកកុហកគេដេីម្បីលាក់បាំងមិនឱ្យគេដឹង​ ចុះបេីអ្នកដឹងថាទង្វេីនោះធ្វេីហេីយគេមិនសប្បាយចិត្ត អ្នកកុំធ្វេីទៅ វារួចបាត់ទៅហេីយ​ ចាំបាច់អីធ្វេីហេីយក៏ប្រេីពាក្យកុហកមកលាក់បាំង អ្នកមិនធ្លាប់គិតទេមែនទេ បេីសិនអ្នកជាមនុស្សដែលត្រូវគេកុហកវិញ តេីអ្នកមានអារម្មណ៍បែបណា?

9ab0415cc7cd40ab2b7ef7f173992e1f

ប្រសិនបេីអ្នកនិយាយថាកុហក ដេីម្បីឱ្យសប្បាយចិត្ត ខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំសុខចិត្តឈឺចាប់ព្រោះដឹងការពិតវាក៏ល្អជាងការដែលមកអង្គុយសប្បាយចិត្តដោយមិនដឹងខ្យល់អីសោះបែបនេះ​។ បេីកុហកខ្ញុំរួចទៅហេីយ កុំព្យាយាមប្រេីលេសមកគាំទ្រ ថាការដែលអ្នកកុហកខ្ញុំវាជារឿងត្រឹមត្រូវនោះ​ រួចបេីអ្នកនិយាយថាកុហកខ្ញុំ ព្រោះមិនចង់បែកបាក់​ មិនចង់បាត់បង់​ កុហកដេីម្បីសេចក្តីសុខនោះ​ ខ្ញុំសុំអះអាងថា ខ្ញុំមិនត្រូវការស្នេហាដែលមានតែការកុហកបោកប្រាស់ទេ​។

E8ac44f8ed45d8c7de9df15fefadd7f9

គ្មានអ្នកណាចង់រស់នៅក្បែរគ្នាក្នុងទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់នឹងគ្នាបែបហ្នឹងឡើយ​ បេីគ្រប់យ៉ាងសុទ្ធសឹងតែជាការសម្តែង​ ស្នេហាបង្កប់ទៅដោយការកុហកគ្រប់ពេលគ្រប់វេលាបែបនេះ ខ្ញុំមិនចង់បានទេ​ អ្នកកុហកខ្ញុំក៏បានន័យថា អ្នកមិនឱ្យតម្លៃខ្ញុំបាត់ទៅហេីយ​ អ្នកពេញចិត្តដែលឃេីញខ្ញុំក្លាយទៅមនុស្សល្ងង់​មែនទេ? បែបនេះមែនទេ ដែលអ្នកហៅវាថាស្នេហា? បេីវាជាស្នេហាហេីយត្រូវតែកុហកគ្នាបែបនេះ ខ្ញុំសុំមិនមានល្អជាង ព្រោះខ្ញុំមិនចង់ក្លាយជាមនុស្សសប្បាយចិត្តជាមួយនឹងការកុហកនោះឡើយ៕

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ