ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់? ប្រសិនបេីគេជាមនុស្សតែម្នាក់ ពេលនេះខ្ញុំក៏មិនចាំបាច់មកអង្គុយឈឺចាប់ ដេកយំព្រោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ ឯមនុស្សដែលស្រឡាញ់ខ្ញុំ ក៏មិនបាច់ហត់ចិត្តដែលត្រូវមកអង្គុយមេីលខ្ញុំស្រឡាញ់អ្នកផ្សេងនោះឡើយ។ មនុស្សដែលខ្ញុំស្រឡាញ់ក៏គ្មានឱកាសមកធ្វេីបាបចិត្តខ្ញុំបែបនេះ។
គិតៗទៅក៏ឆ្ងល់ដែរ ថាហេតុអីកាមទេពរៀបចំប្រព័ន្ធស្នេហាឱ្យស្មុគស្មាញបែបនេះធ្វេីអី? តែត្រឡប់មកគិតសារឡេីងវិញ ទេីបដឹងថាកាមទេពមិនមែនជាអ្នករៀបចំនោះទេ តែយេីងខ្លួនឯងទៅវិញទេ ដែលជាអ្នកជ្រេីសតាមបេះដូង សុខចិត្តឈឺកំដរចិត្តស្រឡាញ់គេ តែមិនព្រមប្រគល់បេះដូងទៅឱ្យមនុស្សម្នាក់ដែលតាមស្រឡាញ់យេីងបានមេីលថែ ហេតុផលព្រោះយេីងមានមនុស្សដែលយេីងស្រឡាញ់រួចទៅហេីយ។
ទោះបីជាដឹងថាការដែលទៅស្រឡាញ់មនុស្សដែលយេីងស្រឡាញ់គេជាងដែលគេស្រឡាញ់យេីង នឹងត្រូវរងទឹកភ្នែកក៏ដោយចុះ ក៏ពេញចិត្តឱ្យតែបាននៅក្បែរគេ ដូចពាក្យគេថា ក្តីស្រឡាញ់ជារឿងហាមមិនបាន ស្រឡាញ់គឺស្រឡាញ់ ទោះគេធ្វេីឱ្យឈឺក៏នៅតែស្រឡាញ់...។
ដោយសារតែភាពចចេសរឹងរូសនៅតែទ្រាំឈឺបែបនេះ ទេីបត្រូវឈឺមិនចេះចប់មិនចេះហេីយ ព្រោះក្តីស្រឡាញ់ខ្ញុំគេមិនសូវឱ្យតម្លៃ គេមិនផ្តល់ភាពសំខាន់សម្រាប់ខ្ញុំ ស្រឡាញ់វាស្រឡាញ់ហេីយ តែថាបេីតទៅគេនៅតែមិនខ្លាចបាត់បង់ខ្ញុំ ខ្ញុំក៏នឹងដេីរចេញ មនុស្ស មិនមែនដុំថ្ម អ្នកណាទៅទ្រាំទ្រនឹងអារម្មណ៍ឈឺចាប់បានរហូតនោះ...៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ