កុំបណ្ដោយឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។
- ពីមុនប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។
-នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖"មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?" ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ!
- ក្រោយភ្លៀងផ្លូវរអិល នាងខំតោងរកចាប់ដៃប្តី ប៉ុន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះ ពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។
- ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។
- កូនឈឺក្តៅខ្លួនខ្លាំង នាងភ័យស្លន់ស្លោខលរកប្តី សម្តីទីមួយដែលនាងស្តាប់ឮ ៖" ភ្លើទេហេ! មើលកូនយ៉ាងម៉េចបានបណ្តោយឲ្យកូនឈឺ ហើយម៉េចមិនប្រញាប់នាំកូនទៅពេទ្យ!?" ចិត្តនាងប្រៀបដូចកាំបិតរាប់ពាន់ចាក់ទម្លុះបេះដូង។ ចាប់តាំងពីពេលនោះមក ពេលដែលនាងគ្មានទីពឹង ត្រូវការជំនួយបំផុត ក៏នាងមិនប្រាប់ប្តីឲ្យដឹងទៀតដែរ!
ធ្លាប់បានអានពាក្យមួយឃ្លា បើសិនជាពេលដែលនាងត្រូវការអ្នកបំផុត គឺប្រៀបដូចជាអ្នកលោតឆ័ត្រយោងត្រូវការឆ័ត្រដូច្នោះដែរ បើនៅពេលនោះគ្មានវត្តមានរបស់អ្នកទេ អ៊ីចឹងពេលក្រោយៗទៀតក៏មិនបាច់មានវត្តមានរបស់អ្នកជារៀងរហូត។
នេះគឺជាអារម្មណ៍ពិតរបស់មនុស្សស្រី ប្រសិនបើនាងត្រូវការអ្នក អ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់នាង។ ប្រសិនបើនាងឈប់ត្រូវការអ្នកទៀតហើយ អ៊ីចឹងអ្នកគឺលេងមានន័យសំរាប់នាងទៀតហើយ៕
អត្ថបទ៖ សុខ គឹមទៀវ