មនុស្សស្រីគ្មានថ្ងៃយកខ្លួនទៅបៀត ជាមួយនឹងមនុស្សប្រុស៤ប្រភេទនេះឡើយ

ជាទូទៅមនុស្សស្រីយេីងម្នាក់ៗក៏តែងតែមានបុរសក្នុងក្តីស្រមៃរបស់ខ្លួន​ ប្រភេទបុរសដែលខ្លួនប៉ងប្រាថ្នាចង់បានជាគូអនាគត​ ផ្ទុយទៅវិញនាងក៏បន់ស្រន់ឱ្យខ្លួនចៀសឆ្ងាយ​ពីបុរសដែលមានអត្តចរិតមិនល្អមួយចំនួន​។ ដូច្នេះខាងក្រោម​នេះជាអត្តចរិតរបស់បុរស៤ប្រភេទដែលនារីស្អប់បំផុត ៖

១. មានទ្រព្យ​ តែអំនួត

83fa2c0e80dc7f091800bd07da7f126d

ធម្មតាបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ​ មានសម្ភារនិយមប្រេី ក៏មិនសុទ្ធសឹងតែជាអ្នកចូលចិត្តសម្ញែងនោះដែរ​ តែដោយឡែកបុរសមួយចំនួនវិញ អាងថាខ្លួនជាអ្នកមានលុយ​ ហ៊ឺហា​ក៏ចាប់ផ្តេីមធ្វេីខ្លួនជាមនុស្សមានអំនួត​ អួតអាងខែងរែង មិនក្រែងចិត្តអ្នកណា​ មនុស្សបែបភាគច្រេីនមិនស្តាប់អ្នកណានោះទេ​ គេគិតថាខ្លួនគេធ្វេីអ្វីក៏ត្រូវ​ ហេីយគេក៏មិនដែលគិតខ្វល់ដល់អារម្មណ៍មនុស្សនៅជុំវិញខ្លួនឡើយ មនុស្សប្រុសបែបហ្នឹង ទោះមានទ្រព្យច្រើនយ៉ាងណា ក៏គ្មានមនុស្សស្រីណាអាចរស់នៅជាមួយបានយូរអង្វែងដែរ។

២. សង្ហា​ តែខ្វះសីលធម៌

382821b61e9ae20222a2fb5ce025cc43

បុរសដែលសង្ហាៗ​ មានមុខមាត់ស្អាតបាត​ រូបរាងទាក់ទាញ​ ភាគច្រេីននឹងក្លាយទៅជាបុរសនៅក្នុងក្តីស្រមៃរបស់នារីៗ​ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបេីបុរសម្នាក់សង្ហាពិតមែន​ តែខ្វះសីលធម៌នៅក្នុងខ្លួនវិញនោះ​ គេនឹងលែងសង្ហាមួយរំពេចន៍នៅក្នុងក្រសែភ្នែករបស់នារី​ រូបរាងសង្ហាតែមួយមុខមិនគ្រប់គ្រាន់នោះ​ទេ​ ព្រោះបុរសសង្ហាពិតប្រាកដគឺ​ មានទាំងរូបរាងស្អាត​ ចំណេះដឹង​ខ្ពស់ សុជីវធម៌​ គួបផ្សំទៅជាមួយផងដែរ។

៣. ចេះដឹង​ តែកំសាកញី

D6bda5178028b24a7c0ef8e7cca2b507

មនុស្សស្រីទោះរឹងមាំប៉ុនណាក៏នៅតែត្រូវការគូស្នេហ៍ដែលអាចការពារមេីលថែទាំនាង​បាន​ ជាបង្គោលរឹងមាំមួយដែលអាចឱ្យនាងពឹងផ្អែកបានគ្រប់កាលៈទេសៈ​ ប៉ុន្តែប្រសិនបេីគេជាមនុស្សម្នាក់ដែលមានចំណេះដឹង តែ​ខ្លបខ្លាចគ្រប់សព្វបែបយ៉ាង​ មិនហ៊ានប្រឈមមុខនឹងបញ្ហា​ ចេះតែរត់គេចពីបញ្ហា​ មិនក្លាហាន​ ចេះតែនៅពួនក្រោយខ្នងអ្នកដទៃ នោះ​ក៏ចាត់ទុកថាចំណេះដឹងដែលគេមាននោះហាក់ដូចជាគ្មានន័យអីបន្តិចសោះ។

៤. ចេះធ្វេី​ តែមិនចេះទទួលខុសត្រូវ

E438c87e53b534879ea2d8cc6a9ca5fd

មនុស្សប្រុសមួយចំនួនចេះធ្វេីស្ទេីរគ្រប់យ៉ាង​ ប៉ុន្តែនៅពេលគេធ្វេីភ្លាំងភ្លាត់រឿងអ្វីមួយ​ គេក៏មិនទទួលស្គាល់នូវកំហុសរបស់ខ្លួនឯង​ ជួនកាលក៏ប្រកែកយ៉ាងតឹងសរសៃរកដោយគ្មានភាពអៀនខ្មាសថាខ្លួនមិនបានធ្វេីទៅវិញ​ ជួនកាលក៏រុញច្រានបញ្ហាទាំងអស់ដែលគេជាអ្នកបង្កេីតឡេីងដោយផ្ទាល់​ ឱ្យអ្នកដទៃជាអ្នករែកពន់ទៅវិញ​ មនុស្សប្រុសបែបនេះមិនសមនឹងហៅខ្លួនឯងថាជាមនុស្សប្រុសសោះឡេីយ​ ៕