របៀបនៃការគេងរបស់កុមារ ក៏អាចជះឥទ្ធិពលដល់ការអភិវឌ្ឍរាងកាយរបស់ពួកគេបានដែរ ជាពិសេសគឺទាក់ទងនឹងផ្នែកកម្ពស់។ អាណាព្យាបាលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងត្រូវប្រញាប់កែតម្រូវពួកគេ ប្រសិនកូនៗមានទម្លាប់គេង ៣ របៀបដូចខាងក្រោម៖
៣) គេងគងជើង
ក្មេងមានខ្លះមានចំណង់តាំងពីដើមមក គឺពេលគេងតែងដាក់ជើងខ្វែងគ្នា ឬគងជើងទាំងសងខាងចូលគ្នា។ របៀបនៃការគេងបែបនេះ នឹងធ្វើឲ្យចរន្តឈាមរបស់ពួកគេដំណើរការមិនបានល្អ ហើយលើសពីនេះក៏ប៉ះពាល់ដល់ផ្នែកសាច់ដុំខាងក្រៅ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់នៃកម្ពស់។
២) គេងផ្កាប់ពោះ
ឧស្សាហ៍ឃើញក្មេងតូចជាច្រើនមានទម្លាប់គេងបែបនេះ តែបើយើងសិក្សាឲ្យស៊ីជម្រៅទៅ គឺមានផលប៉ះពាល់ច្រើនណាស់។ ទីមួយគឺធ្វើឲ្យសម្ពាធបេះដូងរបស់ពួកគេងាយនឹងមានការធ្លាក់ចុះ ដែលនាំឲ្យពួកគេច្រើនភ្ញាក់ពាក់កណ្តាលអាធ្រាត្រ។
មួយទៀតសោតក៏ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ ហើយនាំឲ្យសមត្ថភាពនៃការស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយមានការថយចុះ បែបនេះវីតាមីនឬសារជាតិល្អៗមួយចំនួនដែលជួយដល់ផ្នែកលូតកម្ពស់ក៏ស្រូបមកបានដោយយឺតយ៉ាវដែរ។
១) គេងបត់បែនខុសទម្រង់រាងកាយ
រាងកាយរបស់កុមារតូចៗងាយនឹងបត់បែនបាន បែបនេះនៅពេលគេង ក៏ពួកគេងាយនឹងផ្លាស់ប្តូរឥរិយាបថទៅតាមនោះដែរ។ យ៉ាងណាប្រសិនពួកគេចេញឥរិយាបថនៃការគេងមិនល្អ ដូចជាមើលទៅ សភាពកោងខ្នង ឬកោងខ្លួនអ្វីជាដើម គួរតែកុំបណ្តោយពួកគេអី ហើយគួរតែព្យាយាមទៅបីកុមារឲ្យគេងនៅសភាពត្រង់ធម្មតាវិញ។
ព្រោះប្រសិនណាខ្លួនរបស់ពួកគេកោងយូរពេក ទីតាំងនោះនឹងរមួលក្រពើ ហើយបើទម្លាប់បែបនេះញឹកញាប់ វានឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងកោងខ្នង ដែលនាំឲ្យឈានដល់អសមត្ថភាពនៃការលូតលាស់កម្ពស់របស់កុមារទៅពេលខាងមុខបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក