ឈុត ៩៥ ភាគរយ! ជ្រើសរើស​សត្វ​ឆ្មា​មួយ អាច​ទាយ​ដឹង​ថា តើ​អ្នក​ជា​មនុស្ស​បែប​ណា?

សត្វ​ឆ្មា​ជា​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ ហើយ​ជា​ទូទៅ​បងប្អូន​ភាគ​ច្រើន​តែង​មាន​ចិញ្ចឹម ខ្លះ​ទុក​កម្ចាត់​កណ្ដុរ ខ្លះ​ទៅ​ក៏​ទុក​ដើម្បី​កម្សាន្ត​អារម្មណ៍។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​លើក​យក​រូបភាព​សត្វ​ឆ្មា​ចំនួន ៩ ដើម្បី​ជា​តំណាង ហើយ​អាច​ទស្សន៍ទាយ​បង្ហាញ​ច្បាស់​អំពី​អ្នក ថា​ជា​មនុស្ស​បែប​ណា?

ឆ្មា​ទី ១

មាន​រឿងរ៉ាវ​អ្វី​ក៏​ដោយ​អ្នក​មិន​សូវ​ចេះ​ចែករំលែក​ឲ្យ​អ្នក​ដទៃ​ដឹង​នោះ​ទេ ហើយ​ច្រើន​តែ​ទុក​វា​សប្បាយ​ក៏​សប្បាយ​ម្នាក់​ឯង កើត​ទុក្ខ​ក៏​កើត​ទុក្ខ​ម្នាក់​ឯង។

អ្នក​តែងតែ​ចង់​រក្សា​សន្តិភាព​ផ្លូវ​ចិត្ត ព្រោះ​កាល​ពី​អតីត​កាល​អ្នក​ធ្លាប់​ជួប​រឿង​ឈឺចាប់​មួយ​ចំនួន​រួច​មក​ហើយ។ ជា​ញឹកញាប់​អ្នក​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ធ្វើ​សមាធិ​ចិត្ត​គំនិត​ឲ្យ​ឈរ​តែ​លើ​ភាព​វិជ្ជមាន។

ឆ្មា​ទី ២

អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​បេះដូង​ធំ​ទូលាយ ហើយ​តែងតែ​បើក​ចំហ​នូវ​ទំនាក់ទំនង​ថ្មី​ចូល​មក​ក្នុង​ជីវិត។ អ្នក​មិន​ខ្លាច​ក្នុង​ការ​ប្រថុយ​ទៅ​លើ​រឿង​អ្វី​មួយ​នោះ​ទេ បើ​ដឹង​ថា​វា​ឈឺ​ចាប់​ក៏​ដោយ និយាយ​ទៅ​អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​ភ័យ​ខ្លាច ហើយ​មាន​ជំនឿ​ជាក់​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា។

ឆ្មា​ទី​ ៣

អ្នក​តែងតែ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​បំផុត​ក្នុង​ភ្នែក​របស់​អ្នក​ដទៃ ហើយ​អ្នក​ប្រើប្រាស់​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​ចង់​ឲ្យ​អ្នក​ដទៃ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​ពិត​ជា​មាន​ភាព​ស្មោះត្រង់ និង​ជា​មនុស្ស​ដ៏​ត្រឹមត្រូវ​ម្នាក់​ពិត​មែន។

ឆ្មា​ទី ៤

អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ពិពណ៌នា និង​មាន​គំនិត​ទស្សនវិជ្ជា​ខ្ពស់។ អ្នក​រីករាយ​នឹង​ដំណើរ​ជីវិត​បច្ចុប្បន្ន បើ​ទោះ​បី​ជា​ដឹង​ថា​ទៅ​ផ្លូវ​ខាង​មុខ​វា​មាន​រឿង​លំបាក​មួយ​ចំនួន​ក៏​ដោយ។

ទៅ​លើ​រឿង​អ្វី​មួយ បើ​អ្នក​ចង់​ដឹង​ហើយ គឺ​អ្នក​ព្យាយាម​យក​ការ​គិត​ចាក់​វា​ទៅ​ក្នុង​ជម្រៅ​ដ៏​ជ្រៅ ហើយ​ស្វែងយល់​ពី​វា​យ៉ាង​ល្អិតល្អន់ បើ​ទោះ​បី​ជា​រឿង​នោះ​តូច​តាច​ក៏​ដោយ។

ឆ្មា​ទី ៥

អ្នក​ដូច​ជា​មាន​ញាណ​ពិសេស ដែល​ច្រើន​តែ​ដឹង​មុន​នូវ​អ្វី​ដែល​បម្រុង​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ។ បែប​នេះ​ហើយ​វា​តែងតែ​ធ្វើ​ឲ្យ​អ្នក​ដំណើរការ​នូវ​កិច្ច​ការងារ​អ្វី​មួយ ឬ​សកម្មភាព​អ្វី​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​មិន​ងាយ​ឲ្យ​មាន​កំហុស​ឆ្គង​កើត​ឡើង​នោះ​ឡើយ។

ឆ្មា​ទី ៦

ជីវិត​របស់​អ្នក​ពេល​ខ្លះ​ហាក់​ច្របូកច្របល់​ខ្លាំង​ណាស់ តែ​អ្នក​នៅ​តែ​មាន​វិធី​បន្លប់​វា ហើយ​បង្កើត​ស្នាម​ញញឹម​លួង​ខ្លួន​ឯង។ យ៉ាង​ណា​សុខទុក្ខ​បែប​ណា អ្នក​មិន​ងាយ​បង្ហាញ​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ឲ្យ​បាន​ដឹង​នោះ​ទេ។

ឆ្មា​ទី ៧

អ្នក​ចូលចិត្ត​នូវ​ការ​គិត និង​ការ​អនុវត្ត​អ្វី​ដែល​ប្លែកៗ​ពី​គេ ហើយ​វិធី​ធ្វើ​របស់​អ្នក​វា​មិន​ពិបាក​នោះ​ទេ តែ​ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន​គិត​មិន​ដល់។ អ្នក​មិន​សូវ​ចេះ​ខ្វល់​ពី​សម្តី​អ្នក​ដទៃ​ទេ ទោះ​គេ​វាយ​តម្លៃ​មក​លើ​អ្នក​បែប​ណា​ក៏​ដោយ ព្រោះ​អ្នក​ជឿ​ថា មនុស្ស​ម្នាក់ៗ​មាន​ការ​គិត​ខុស​ពី​គ្នា ហើយ​បើ​និយាយ​មិន​ចុះ​សម្រុង​ក៏​អ្នក​មិន​ចំណាយ​ពេល​នៅ​និយាយ​ឥត​ប្រយោជន៍​ដែរ។

ឆ្មា​ទី ៨

អ្នក​ដូច​ជា​មាន​វិញ្ញាណ​ទី ៦ ដែល​អាច​ឲ្យ​ដឹង​ពី​មនុស្ស​ជុំវិញ​ខ្លួន​បាន​ងាយ។ អ្នក​អាច​យល់​ពី​ពួក​គេ​បាន​លឿន ពេល​ខ្លះ​ត្រឹម​តែ​សម្លឹង​មើល​ទឹក​មុខ​ក៏​អាច​ដឹង​បាន​ដែរ។ យ៉ាង​ណា​អ្នក​ក៏​ជា​អ្នក​ដែល​ចូលចិត្ត​ការ​ស្តាប់​រាល់​ការ​និយាយ​រឿង​ល្អៗ​នានា។

ឆ្មា​ទី ៩

អ្នក​ជា​មនុស្ស​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​លឿន ហើយ​ច្បាស់លាស់​បំផុត។ ក្នុង​កិច្ច​ការងារ​អ្វី​ក៏​អ្នក​សកម្ម និង​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ធ្វើ​ដែរ នាំ​ឲ្យ​មនុស្ស​នៅ​ជា​ច្រើន​រមែង​សរសើរ​អ្នក​អំពី​ចំណុច​មួយ​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក