គ្រាន់ចង់បានស្នេហាបែបងាយៗ​ ខ្ញុំស្រឡាញ់អ្នក អ្នកស្រឡាញ់ខ្ញុំ មិនបាច់ហត់ចិត្ត មិនបាច់ប្រឹង ប៉ុណ្ណឹងធ្វើបានទេ?

ទទួលស្គាល់ ថាខ្ញុំមិនបានល្អគ្រប់ដប់​ មិនបានស្អាតឥតខ្ចោះ​ តែខ្ញុំយកកិត្តិយសជាកូនស្រីដេីមទ្រូងបីហត្ថមកធានា​ ថាបេះដូងខ្ញុំបរិសុទ្ធផូរផង់​ ស្មោះត្រង់ភក្តីភាពក្នុងរឿងស្នេហា​ ប៉ុន្តែប្រសិនបេីអ្នកមិនគ្រប់គ្រាន់នឹងស្នេហាដែលខ្ញុំមានឱ្យអ្នក​ អ្នកចង់ទាក់ទងស្នេហានឹងអ្នកណាមេត្តាដោះលែងខ្ញុំចុះ​ បេះដូងមិនមែនសម្រាប់លេងទេ វាជាសាច់មែនទែនមិនមែនសិប្បនិម្មិត...។

A4040e1e2d54b03c615f4f9e9490ed67

ស្នេហាមិនមែនចេះតែស្រឡាញ់​ តែត្រូវខ្វល់ខ្វាយពីអារម្មណ៍គ្នាទៅវិញទៅមក​ មិនមែនចាំតែបន្ទោស តែត្រូវនឹករកកំហុសខ្លួនឯងសិន​ មិនមែនចេះតែព្រងេីយ​ កន្តេីយបានតាមចិត្ត​ មិនមែនបែបនិយាយល្អជាមួយគេគ្រប់គ្នា តែគំរោះគំរេីយជាមួយមនុស្សខ្លួនស្រឡាញ់​ ចេះនិយាយល្អ​ ធ្វេីរឿងល្អ​ កុំចាំដល់បាត់បង់ទេីបបេះដូងចេះស្រឡាញ់... ។

ជាសង្សារត្រូវផ្តល់ក្តីស្រឡាញ់ឱ្យគ្នា មិនមែនជាដៃគូជម្លោះត្រូវទាមទារភាគហ៊ុនខ្ពស់ទាបទេនោះឡើយ បើនៅតែប្រកែកគ្នាមិនចេះចប់​ មានតែពិបាករៀងខ្លួន​ ព្រោះចូលចិត្តដណ្តេីមគ្នាឈ្នះនឹងខ្លាំងពេក ឥឡូវសាកដណ្តេីមគ្នាចាញ់ម្តងទៅ​ គ្មានពាក្យថាថោកទាបទេ​សម្រាប់មនុស្សដែលយើងស្រឡាញ់។

19d297fb8a64bef086bec39f99c6499f

ចុងក្រោយយេីងក៏ត្រូវរស់នៅជាមួយមនុស្សយេីងស្រឡាញ់ មិនមែនកិត្តិយស គ្រាន់ចង់បានស្នេហាបែបងាយៗ​ មិនហត់​ មិនបាច់ប្រឹង​ ធម្មតាៗ​ សប្បាយ​ៗ​ ធម្មជាតិ​ៗ​ ខ្ញុំស្រឡាញ់អ្នក​ អ្នកស្រឡាញ់ខ្ញុំ​ យេីងស្រឡាញ់គ្នា​ ក្នុងទំនាក់ទំនងស្នេហាយេីងមានតែអ្នក និងខ្ញុំ កុំឱ្យមានអ្នកទីពីរទីបីចូលមកជ្រៀតជ្រែក សុំតែប៉ុណ្ណឹង ធ្វើបានទេ?

0b6aebe12cd543be715980e9617382ac

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ