សាកគិតលេងៗណា បេីសិនអាយុឈានចូលជិត75ឆ្នាំ ប្រៀបដូចជាយេីងមានអាយុនៅលេីលោកនេះប្រហែលជា27375ថ្ងៃ គ្រប់វិនាទីដែលដេីរទៅមុខ គឺជាពេលវេលាដែលជីវិតយេីងនៅសល់កាន់តែតិចទៅហេីយ។ ដល់ពេលឃេីញបែបនេះហេីយ ទេីបអាចនឹកឃេីញបានថា យេីងចង់ធ្វេីអីត្រូវតែប្រញាប់ធ្វេី កុំរវល់តែរង់ចាំ ព្រោះភាពមិនប្រាកដចិត្ត ស្ទាក់ស្ទើរចិត្តធ្វើអី។
ជិវិតនេះ ចង់ទៅដេីរលេងឯណាក៏ទៅ ចង់ធ្វេីអីក៏ធ្វេី បេីវាមិនមែនជារឿងដែលនាំភាពក្តៅក្រហាយដល់អ្នកដទៃ ចង់ប្រាប់ថាស្រឡាញ់អ្នកណាក៏ប្រាប់គេទៅ បេីគេស្រឡាញ់ក៏សមបំណង បេីគេមិនស្រឡាញ់ក៏ប្រញាប់ដេីរទៅមុខបន្តទៀត មិនបាច់មកខាតពេលវេលានឹងភាពមិនពិតប្រាកដទេ។
បេីមានអីជាមន្ទិលសង្ស័យ កុំចាំឱ្យគេជាអ្នកដេីរមករកយេីង កុំរវល់តែគិតថាអ្នកណាខុសអ្នកណាត្រូវ បេីបណ្តោយឱ្យពេលវេលាកន្លងទៅ យេីងនឹងជាមនុស្សដែលឈឺចាប់ជាទីបំផុត ឬបេីសិនជាមានរឿងណាយល់ច្រលំនឹងគ្នា កុំរវល់តែប្រកាន់ចិត្តគិតច្រើន និយាយគ្នាឱ្យយល់រឿង ហេីយគ្មានពាក្យថាចាញ់ ឬឈ្នះរវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាទេ ព្រោះថាចាញ់ គឺចាញ់ទាំងគូ តែបេីឈ្នះគឺយេីងឈ្នះជាមួយគ្នា....។
តាមពិតជីវិតនេះ មិនមានអ្វីដែលរញ៉េរញ៉ៃ ឬស្មុគស្មាញនោះឡើយ ណាស់តែយើងខ្លួនឯងតែប៉ុណ្ណោះ ដែលចូលចិត្តធ្វើរឿងឱ្យកាន់តែយ៉ាប់យ៉ឺន។ ត្រូវដឹងថា ជីវិតនេះ មិនគួរឱ្យមានរឿងសោកស្ដាយ ឬវិប្បដិសារីច្រើនពេកទេ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ