“មិនខ្វះទេស្រី” តែខ្ញុំជឿថា អ្នកគ្មានថ្ងៃរកបានមនុស្សស្រី ដែលស្រឡាញ់អ្នកស្មោះ ដូចខ្ញុំនោះឡើយ

"មិនខ្វះទេស្រី" ​តែសម្រាប់ខ្ញុំ ខ្ញុំគិតថាមនុស្សប្រុសមិនសូវមានច្រេីនទេ ព្រោះថា មិនងាយនឹងបានជួបមនុស្សប្រុសដែលច្បាស់លាស់​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​ កាន់ដៃខ្ញុំ មិនទៅណាចោលខ្ញុំ​ ស្មោះ​ត្រង់​នឹងគ្នា...គោរព ឱ្យតម្លៃស្នេហាខ្ញុំ។

ខ្ញុំមិនមែនមនុស្សល្អ តែខ្ញុំហ៊ានអះអាងថាចំណុចទាំងប៉ុន្មានខាងលេី ខ្ញុំមានឱ្យអ្នក តែបេីអ្នកនិយាយបែបនេះទៅហេីយ អញ្ជេីញទៅរកស្រីដែលអ្នកថាមិនខ្វះចុះ​ ទោះមិនងាយបានជួបមនុស្សប្រុសល្អ តែខ្ញុំនឹងរង់ចាំគេម្នាក់នោះ​ ក៏មិនចាំបាច់អីត្រូវនៅបន្តចាយក្តីស្រឡាញ់ជាមួយមនុស្សប្រុសមិនឃេីញគុណតម្លៃនៃស្នេហារបស់ខ្ញុំដែរ។

559b0405226b4d4295c2bb084708d27b

ពាក្យថា "មិនខ្វះទេស្រី"​ ខ្ញុំសង្ឃឹមថាអ្នកនិយាយហេីយអ្នកនឹងមិ​នស្តាយក្រោយពេលខ្ញុំចាកចេញទៅ.... សុំសួរបន្តិច​ វាថ្លៃថ្នូរត្រង់ណាទៅ ដែលបង្កេីតស្នេហាជាមួយមនុស្សស្រីពីរបីនាក់ក្នុងពេលតែមួយ​បែបហ្នឹង?

ជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថ តែធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនឯងបំផុតត្រូវហូរទឹកភ្នែក ព្រោះតែកាមកិលេសមិនចេះឆ្អែតឆ្អន់របស់ខ្លួនឯង​ មិនអាត្មានិយមពេកទេ?​ បេីគ្រប់គ្រងខ្លួនឯងមិនបាន​ ចាត់ចែងជីវិតក្នុងរឿងស្នេហាឱ្យមានរបៀបរៀបរយ​ ត្រឹមត្រូវមិនបាន​ ធ្វេីជាមនុស្សប្រុសស្មោះត្រង់​មិនបាន​ គ្មានលទ្ធភាពថែរក្សាមនុស្សដែលខ្លួនស្រឡាញ់ផង​ ទៅរំពឹងអីទៀត?​

F36cac4f01830f94ab2481ed5740760d

ប្រាប់ត្រង់ៗថា គ្មានមនុស្សស្រីណាគេត្រូវការមនុស្សប្រុសគ្មានទំនួលខុសត្រូវបែបនេះមករួមដំណេីរជីវិតទេ​ ចុងក្រោយអ្នកនឹងគ្មានសល់អ្នកណាម្នាក់នៅក្បែរ​ឡេីយ បើអ្នកនៅតែបន្តចរិតសាវាមិនកែបែហ្នឹង។ កុំសង្ឃឹមថា នឹងអាចមានគ្រួសារល្អបរិបូណ៌ដូចគេឱ្យសោះ ដរាបណា អ្នកនៅតែជាមនុស្សដែលមិនឱ្យតម្លៃក្ដីស្រឡាញ់ មិនស្មោះត្រង់នឹងដៃគូ នោះជីវិតអ្នកនឹងជួបតែរឿងបែកបាក់ម្ដងហើយម្ដងទៀត៕

E4ed90e4ce1fbd93ae33f3f3ea65ef63

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ