មនុស្សស្រីសម្ដីខ្លាំងប៉ុនណា ក៏នាងមិនដាច់ចិត្ត ឬខឹងនឹងអ្នកបានយូរនោះដែរ

មនុស្សស្រីសម្តីខ្លាំង​ ធ្វេីឫកក្អេងក្អាង​ ងក់ងរ ឆេវឆាវ រឿងច្រេីន​ ចង់តែឈ្នះម្នាក់នេះ​ តាមពិតទៅស្រឡាញ់អ្នកស្ទេីរស្លាប់ទៅហេីយ​ ខ្ញុំមិនបានរឹងមាំដល់ថ្នាក់ហ្នឹងទេ​ ខ្លាំងបានតែនឹងមុខ តែក្រោយខ្នងអ្នកខ្ញុំលួចយំយ៉ាងឯកាបំផុត។​

តើអ្នកដឹងទេ ថាខ្ញុំខឹងអ្នកមិនដែលបានយូរទេ​ ពេលខ្ញុំយំ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកចូលមកឱបខ្ញុំបន្តិច មិនបាច់និយាយអី​ ក៏ខ្ញុំទទួលដឹងពីក្តីស្រឡាញ់របស់អ្នក ដែលបង្ហាញថា អ្នកនឹងឱ្បខ្ញុំមិនឱ្យទៅណាចោលអ្នក​ ការឱបរបស់អ្នក គឺជាការផ្ដល់អារម្មណ៍កក់ក្ដៅបំផុតមកឱ្យខ្ញុំ។

3e95ecdc052d0d3cfb42c368e455b472

ខ្ញុំតែងតែព្រមអភ័យ​ ព្រមស្តាប់ពាក្យសុំទោសម្តងហេីយម្តងទៀត​ ទទួលយកនូវកំហុសដដែលៗរបស់អ្នក តែមិនមែនមាន័យថាខ្ញុំល្ងង់នោះទេ​ តែព្រោះតែក្ដីស្រឡាញ់ ហេីយព្រមផ្តល់ឱកាសឱ្យអ្នកជានិច្ច​ រង់ចាំថ្ងៃដែលអ្នកភ្ញាក់រឭក​ អ៊ីចឹងហេីយកុំបំបាក់ទំនុកចិត្តមនុស្សដែលមិនដែលទៅចោលអ្នក ទោះអ្នកខុសប៉ុន្មានដងក៏ដោយ​។

អ្នកត្រូវដឹងថា បេីគេឆ្អែត​ អ្នកនឹងមិនបានបេះដូងគេត្រឡប់ទៅវិញម្តងទៀតទេ ប្រាកដណាស់​ កុំចាំដល់បាត់បង់ទេីបបេះដូងចេះស្រឡាញ់​ ថែរក្សារបស់ដែលយេីងកំពុងមានឱ្យល្អ​ កុំធ្វេីឱ្យវាក្លាយជារបស់ដែលធ្លាប់មានឱ្យសោះ។

550b85ec79b0210a1a48d3736cd6e477

មនុស្សស្រីម្នាក់ បោះទោះបីជានាងស្រឡាញ់អ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏នាងមិនអាចឱ្យឱកាសដល់អ្នក អភ័យនូវកំហុសដដែលៗរបស់អ្នករហូតនោះឡើយ ដូច្នេះហើយ ត្រូវរៀនឱ្យតម្លៃមនុស្សក្បែរខ្លួន មើលថែមនុស្សដែលស្រឡាញ់អ្នកឱ្យបានល្អ ព្រោះបើនាងចាកចេញ នាងគ្មានថ្ងៃត្រឡប់មកត្រូវនឹងអ្នកវិញជាដាច់ខាត៕

9dd0148401c76f0d7e10ddb084f46129

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ