ស្នេហាយេីងដេីរមកឆ្ងាយហេីយ ពេលខ្លះខ្ញុំបានត្រឹមតែឈរសម្លឹងមុខអ្នក មិនហ៊ានសួរ តែក្នុងចិត្តគិតចង់សួរថា "មានតែម្នាក់បានទេ?កុំក្បត់ចិត្តខ្ញុំ ថែរក្សាអូខ្ញុំផង កុំឱ្យបាត់បង់" តែខ្ញុំក៏ជ្រេីសយកវិធីស្ងាត់ស្ងៀម ព្រោះខ្ញុំហត់នឿយខ្លាំងណាស់។
កន្លងមកខ្ញុំនិយាយវាឆ្អែតឆ្អន់រាប់មិនអស់ "សង្សារខ្ញុំចាស់ទុំគ្រប់គ្រាន់នឹងគិតបានដោយខ្លួនឯង ទោះប្រវត្តិអ្នកជាមនុស្សបែបណា តែអ្នកនឹងកែបានដេីម្បីខ្ញុំ អ្នកនឹងមិនប៉ះពាល់ស្រីណាក្រៅពីខ្ញុំ" នេះជាពាក្យដែលខ្ញុំប្រាប់ខ្លួនឯងពី១ឆ្នាំទៅ១ឆ្នាំ....។
ផ្ញេីជូនសង្សារចាស់ ដែលខ្ញុំស្រឡាញ់អស់រាប់ឆ្នាំ កន្លងផុតមកជាច្រេីនឆ្នាំហេីយ ដែលខ្ញុំកុហកខ្លួនឯងថាអ្នកនឹងកែប្រែធ្វើជាមនុស្សម្នាក់ថ្មី តែនេះជាឆ្នាំទីប៉ុន្មានហេីយនៃស្នេហាយេីង អ្នកដឹងច្បាស់ណាស់ តែអីដែលខ្ញុំទទួលបាន <<អ្នកលួចទាក់ទងអ្នកផ្សេងមិនក្រែងចិត្តខ្ញុំ Chatមិនចង់Seen ពេលខ្លះSeenមិនReply ធ្វេីខ្លួនដូចគ្មានសង្សារ>> អ្នកប្រហែលជាគិតថា វាជារឿងតូចតាចតែបង្ហាញយ៉ាងច្បាស់ថាខ្ញុំគ្មានភាពសំខាន់បន្តិចសោះសម្រាប់អ្នក។
ខ្ញុំក៏មិននិយាយ ពីមុនប្រហែលឈ្លោះនឹងអ្នកហេីយ តែពេលនេះខ្ញុំហត់ ទោះអ្នកមិនបានហាមាត់ដេញខ្ញុំក៏ពិតមែន តែទង្វេីអ្នកកំពុងតែរុញឱ្យខ្ញុំចាកចេញទៅ បេីអ្នកមិនឱ្យតម្លៃសង្សារម្នាក់នេះទេ ចឹងហេីយខ្ញុំចង់ប្រាប់សង្សារខ្ញុំថា”យេីងបញ្ចប់វាត្រឹមហ្នឹងចុះ បញ្ចប់ទំនាក់ទំនងសង្សារដែលកាយវិការបែបអ្នកដទៃ"៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ