ពេលខ្លះចង់សួរថា ធ្លាប់ស្រឡាញ់ខ្ញុំដែរទេ? ស្រឡាញ់ខ្ញុំពិតមែនទេ? ខ្ញុំធ្លាប់សំខាន់ខ្លះទេ? បេីអ្នកមិនដែលផ្តល់ភាពសំខាន់ឱ្យខ្ញុំផង មិនដែលខ្វល់ទេថាខ្ញុំមានអារម្មណ៍បែបណា ខ្ញុំគ្មានតម្លៃបន្តិចសោះសម្រាប់អ្នកមែនទេ? ពីមួយថ្ងៃទីមួយថ្ងៃ អ្នកកាន់តែធ្វេីឱ្យខ្ញុំមានអារម្មណ៍ថានេះជាស្នេហាតែម្ខាង ស្នេហាដែលខ្ញុំស្រឡាញ់អ្នក ទុកអ្នកជាមនុស្សពិសេសតែម្ខាង។
ខ្ញុំក៏ដឹងដែរថា ស្នេហារវាងមនុស្សពីរនាក់ ក្តីស្រឡាញ់មិនដែលស្មេីភាពគ្នាទេ តែងតែមានម្ខាង តែងមានក្តីស្រឡាញ់ធ្ងន់ជាងជានិច្ច ហេីយបេីម្ខាងនោះជាយេីង ច្បាស់ណាស់យេីងនេះហេីយតែងតែជាអ្នកខុស ហេីយក៏ជាអ្នកខូចចិត្តច្រេីនជាងគេដែរ។
ខុសដែលអន់ចិត្តច្រេីន ខឹងច្រេីន ប្រចណ្ឌ ហួងហែង បារម្ភ ខ្វាយខ្វល់ សួរនាំច្រេីន។ខូចចិត្តដែលការលះបង់យេីងមិនសូវមានតម្លៃ វត្តមានយេីងមិនសូវសំខាន់ ពេលវេលាដែលយេីងផ្តល់ទៅឱ្យគេ គេមិនសូវខ្វល់ខ្វាយ។
តែយ៉ាងណា ខ្ញុំគ្រាន់តែចង់ផ្តាំថា ប្រសិនបើថ្ងៃណាមួយ ខ្ញុំចាកចេញទៅ ក៏បានន័យថា ពេលវេលាដែលខ្ញុំបានផ្តល់ឱ្យអ្នកវាអស់ទៅហេីយ ព្រោះអ្នកមិនដែលគិតចង់ថែរក្សាវាទេ ដូច្នេះ ខ្ញុំចាកចេញ ក៏មិនមានអ្វីដែលជាបញ្ហាសម្រាប់ពួកយើងនោះដែរ ជាពិសេស គឺមិនមានអ្វីដែលធ្វើឱ្យអ្នកស្ដាយស្រណោះនោះឡើយ ព្រោះអ្នកមិនដែលមើលឃើញពីតម្លៃរបស់ខ្ញុំស្រាប់ទៅហើយ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ