នៅពេលខ្ញុំចាប់ផ្តេីមដឹងខ្លួនថាខ្ញុំលង់ស្រឡាញ់គេ បេះដូងរបស់ខ្ញុំក៏ចាប់ផ្តេីមបង្ហាញក្តីស្រឡាញ់ទៅគេ តាមរយៈទង្វេីរបស់ខ្ញុំដោយស្វ័យប្រវត្តិ ខ្ញុំក៏ចាប់ផ្តេីមគិតដល់គេមុនខ្លួនឯងដោយមិនដឹងខ្លួន ធ្វេីគ្រប់យ៉ាងដេីម្បីគេ ព្យាយាមផ្គាប់ផ្គន់ចិត្តគេគ្រប់យ៉ាង ព្រោះតែខ្ញុំជាមនុស្សដែលកាន់តែស្រឡាញ់ប៉ុនណា ក៏កាន់តែលះបង់ច្រេីនប៉ុននោះ។
ខ្ញុំធ្វេីគ្រប់យ៉ាងឡេីងហត់ ទេីបខ្ញុំភ្ញាក់ខ្លួនដឹងថា អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលះបង់ដេីម្បីគេ វាមិនបានជ្រួតជ្រាបចូលទៅក្នុងបេះដូងគេបន្តិចណាសោះឡេីយ។
តែអ្វីដែលជាប្រតិកម្មតបស្នងពីគេមកខ្ញុំវិញនោះ គឺសម្តីមេីលងាយ កាយវិការមិនផ្តល់តម្លៃ ខ្ញុំកាន់តែលះបង់ ខ្ញុំក៏កាន់តែក្លាយជាមនុស្សគ្មានតម្លៃក្នុងក្រសែភ្នែកគេ គេបែរជាគិតថាខ្ញុំទន់ខ្សោយ ខ្ញុំគ្មានអ្នកណាយក ខ្ញុំទៅណាមិនរួចពីគេ មិនអាចចាកចេញពីគេបានទៅវិញ។
ខ្ញុំមិនខឹងទេ តែនឹកហួសចិត្ត ហេីយក៏ខកចិត្តជាខ្លាំង មិនគួរណាមនុស្សដែលខ្ញុំស្រឡាញ់មានគំនិតអាត្មានិយមដល់កម្រិតនេះទេ សោកស្ដាយណាស់ដែលមកស្រឡាញ់ ស្មោះស្ម័គ្រនឹងមនុស្សបែបនេះ សុំដាស់ឱ្យភ្ញាក់បន្តិចចុះ កាលដែលគេធ្វេីដេីម្បូីអ្នក មិនមែនបានសេចក្តីថា គេគ្មានជម្រេីសនោះទេ គ្រាន់តែមិនជ្រេីស ព្រោះបេះដូងគេមានអ្នករួចទៅហេីយ។
មួយវិញទៀត អ្នកក៏ប្រហែលជាមិនស្គាល់អ្វីដែលជាក្តីស្រឡាញ់ពិតប្រាកដ ក្តីស្រឡាញ់ពិត គឺជាការលះបង់ លះបង់ដេីម្បីមនុស្សខ្លួនឯងស្រឡាញ់ ឱ្យតែគេមានក្តីសុខ យេីងក៏មានក្តីសុខដែរ អ៊ីចឹងហេីយ បេីអ្នកមិនស្គាល់ពីតម្លៃនៃស្នេហាផង ខ្ញុំក៏អស់លទ្ធភាពនឹងផ្ដល់ឱ្យអ្នកដែរ ហេីយខ្ញុំសុំរកក្តីសុខដាក់ខ្លួនឯងម្តង គ្មានពេលសម្រាប់អ្នកទៀតនោះឡើយ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ