ក្នុងរឿងកុន តួអង្គដែលលេចធ្លោដែលមនុស្សភាគច្រេីនស្គាល់នោះគឺ តួអង្គឯក និងតួអង្គរង ចំណែកឯតួអង្គជំនួសមានត្រឹមតែឈ្មោះ តែក៏គ្មានរូបរាងនៅក្នុងក្រសែភ្នែកអ្នកណានោះទេ បានត្រឹមតែជំនួសពេលគេត្រូវការតែប៉ុណ្ណោះ។
វាក៏មិនខុសអីនឹងជីវិតពិតបន្តិចណាឡើយ នៅពេលគេឈ្លោះគ្នារឿងស្នេហាគេ គេក៏មករកយេីងដេីម្បីកំដរគេខូចចិត្ត ចំណែកយេីងឯណេះវិញ ក៏ទំនេរឱ្យគេខ្ចីលេង ខ្ចីធ្វេីជាមនុស្សជំនួស ជំនួសពេលដែលគេនោះមិននៅ ជំនួសមនុស្សពិតប្រាកដរបស់គេ។ តែគេក៏ភ្លេចថាមនុស្សកំដរម្នាក់នេះ ក៏មានបេះដូងចេះឈឺ ចេះអន់ចិត្តដែរ។
ព្រមទទួលស្គាល់ថាពេញចិត្តនឹងកំដរគេហូរទឹកភ្នែក ស្ម័គ្រចិត្តនឹងឱ្យស្មាគេផ្អែក ទទួលធ្វេីជាអ្នកស្តាប់គ្រប់បញ្ហារបស់គេ ប៉ុន្តែក៏ឈឺ ឈឺដែលយេីងសំខាន់បានតែមួយភ្លែត យេីងបាននៅក្បែរគេត្រឹមពេលខ្លី ពេលគេត្រូវគ្នា យេីងក៏លែងសំខាន់មួយរំពេចន៍ ពេលគេឯការគេក៏មានយេីងនៅជិត ពេលគេខូចចិត្តគេក៏មានយេីងនៅក្បែរ ចុះយេីងវិញមានអ្នកណា?
វាពិតជាឈឺខ្លាំងណាស់ នៅពេលនរណាធ្វេីឱ្យយេីងមានអារម្មណ៍ថា យេីងជាមនុស្សពិសេសសម្រាប់គេ តែនៅថ្ងៃស្អែកគេក៏លែងត្រូវការយេីងទៀត បេីបំភ្លេចអ្នកចាស់មិនបាន កុំទាន់ទទួលយកអ្នកថ្មី បេះដូងមនុស្សពិតណា៎ មិនមែនមនុស្សយន្តនោះទេ។
សូមកុំយកស្នេហាស្មោះត្រង់ដែលគេមានឱ្យអ្នកទៅលេងសេីច កុំយកការស្រឡាញ់ ការត្រូវការមកសម្តែងធ្វេីជាស្រឡាញ់មនុស្សម្នាក់ដេីម្បីបញ្ឈឺមនុស្សម្នាក់ រឹតតែកុំមកប្រាប់ថាស្រឡាញ់ខ្ញុំជាអ្នកថ្មី ដេីម្បីគ្រាន់តែចង់បំភ្លេចអ្នកចាស់ គ្មានអ្នកណាចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទុកជាមនុស្សកំដរ ឬមនុស្សជំនួសនោះទេ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ