ដល់ពេលដល់វេលាដែលសក្តិសម យើងប្រាកដជាបានជួបស្នេហាពិត ជួបមនុស្សដែលស្រឡាញ់យើងពិតមិនខាន

អតីតកាលខ្ញុំធ្លាប់ឈឺចាប់ច្រេីនដងណាស់​ បេីឱ្យរាប់នឹងដៃ ប្រហែលជាមិនអស់ទេដឹង​ ប្រហែលជាត្រូវយកម៉ាស៊ីនគិតលេខមកប្រេីទេីបអាចដឹងពីចំនួនដងនៃការខូចចិត្តរបស់ខ្ញុំកន្លងមក​នេះ។

ព្រោះតែហេតុផលនេះហើយ ដែលជាហេតុផលធ្វើឱ្យខ្ញុំសុខចិត្តនៅទំនេរ​ មិនទាន់ហ៊ានបេីកបេះដូងទទួលយកអ្នកណានៅឡេីយ​ ដោយសារតែខ្ញុំមិនចង់ត្រឡប់ទៅស្ថិតក្នុងស្ថានភាពក្លាយជាទាសករស្នេហារបស់អ្នកណាទៀត។

04fb47d272fee5fd40a36219db548adb

អ្នកណាថាខ្ញុំនៅនឹកអាឡោះអាល័យសង្សារចាស់ ដែលធ្លាប់បោះបង់មនុស្សស្រីស្មោះត្រង់ដូចខ្ញុំ​ ទេីបខ្ញុំមិនមានសង្សារ​ គិតខុស៣៦០ដឺក្រេហេីយ​ ខ្ញុំសុខចិត្តនៅឯកា​ មិនទទួលយកស្នេហាពីអ្នកណា ​ព្រោះខ្ញុំភ័យខ្លាចត្រូវជួបមនុស្សដូចពួកគេទៅវិញទេ។​

គ្មានពាក្យថាហួសពេលនោះទេសម្រាប់ស្នេហ៍ពិត​ ស៊ូរង់ចាំយូរបន្តិចក៏ប្រសេីរជាងទៅចំណាយពេលវេលា​ ចំណាយក្តីស្រឡាញ់​ ទៅលេីមនុស្សខុស​ម្ដងហើយម្ដងទៀត វាពិតជាមិនគប្បីនឹងខ្លួនឯនោះឡើយ។

6449b3a4190c74f05ac37572432b13df

ជារឿយៗមនុស្សស្មោះត្រង់ដូចយេីង ក៏នឹងត្រូវទទួលរបស់ថែមពីគេនោះគឺ​ ទឹកភ្នែក​ហ្នឹងឯង​ បែបនេះហេីយ ទេីបខ្ញុំមិនរត់ដេញតា​មស្នេហ៍ពិតទៀតទេ​ មនុស្សពិត​ ស្នេហ៍ពិតនឹងមករកយេីងដោយឯកឯងក្នុងពេលវេលាមួយដែលសក្តិសមបំផុត៕

Fc48e7c48344f555a9a0cf43ac459087

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ