រូបអប្សរា គឺជាផ្នែកដ៏សំខាន់មួយនៅក្នុងចំលាក់នានាលើប្រាសាទបុរាណខ្មែរ។ ចំលាក់នៅលើប្រាសាទខ្មែរមានរូបស្ត្រីសួគ៌ពីរប្រភេទ៖ រូបមួយបង្ហាញ ពីលក្ខណៈកំពុងតែរាំ ឬរៀបចំនឹងរាំ មានឈ្មោះថាអប្សរា និងមួយទៀតមានរូបភាពឈរនៅនឹងថ្កល់ មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទ មានឈ្មោះថាទេវតា។
រូបចំលាក់អប្សរាមានច្រើននៅលើប្រាសាទអង្គរវត្ត។ ហើយអ្នកប្រាជ្ញបានរាប់ឃើញថា មានរូបអប្សរាចំនួនច្រើនជាង ១ ៨៦០ នៅលើប្រសាទសវ.ទី១២នេះ ខ្លះឆ្លាក់លើសសរ ខ្លះលើជញ្ជាំង ខ្លះលើកំពូលប្រសាទ។
ការសិក្សាមួយ ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩២៧ ដោយលោក Sappho Marchal បានរៀបរាប់អំពីម៉ូតសក់ ការតុបតែងលើក្បាល សំលៀកបំពាក់ ជំហរ គ្រឿងអល្លង្ការ និងផ្កាលំអ ដែលលោក Marchal បានសន្និដ្ឋានថា ចំលាក់អស់នេះផ្អែកលើជីវភាពពិតៗរបស់មនុស្សសម័យអង្គរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ ម៉ូតសក់របស់អប្សរានីមួយៗពិតជាមានភាពប្រណីត និងមានម៉ូតស្រស់ស្អាតខ្លាំងណាស់មើលទៅរស់រវើក ពិសេសម៉ូតប្លែកស្ទើរតែសព្វថ្ងៃមិនមានដូចផងដែរ។
ខាងក្រោមនេះជាម៉ូតសក់របស់អប្សរានៅក្នុងប្រាសាទអង្គរវត្តប្រមាណជា ៧០ជាងម៉ូត ៖