មនុស្សយើងរមែងចាំដល់ស្លឹកឈើជ្រុះទើបដឹងថាដល់រដូវរំហើយ ចាំដល់មនុស្សធ្លាក់ខ្លួនលំបាក ទើបដឹងពីមិត្តពិតប្រាកដ តាមពិតទៅអ្នកដែលកំដរនៅក្បែរខ្លួនអ្នកយូរបំផុត ទើបជាមនុស្សដែលអ្នកស្រលាញ់បំផុត មនុស្សអ្នកដែលជិតបំផុតហើយកាន់តែដៃ ទើបជាមនុស្សដែលស្រលាញ់អ្នកបំផុត។
មនុស្សដែលខ្វល់ពីអ្នកពិតប្រាកដ មិនមែនមើលថាគេកំដរអ្នកបានយូរប៉ុនណាទេ តែមើលថាមនុស្សម្នាក់នេះនៅក្នុងចិត្តមានអ្នកឬអត់ មនុស្សដែលមានអ្នកក្នុងចិត្ត ទើបអាចសកម្មមករកអ្នកមុន តែមនុស្សម្នាក់ដែលគ្មានអ្នកក្នុងចិត្ត រមែងតែធ្វេសប្រហែលពីការស្ថិតនៅរបស់អ្នក មានតែមនុស្សដែលខ្វល់ពីអ្នកទេ ទើបអាចយកអ្នកទុកក្នុងចិត្តគ្រប់ពេលវេលា។
ខ្វល់ពីអ្នកពិតឬអត់ តាមពិតទៅនៅក្នុងចិត្តអ្នកច្បាស់លាស់ជាងគេ មានពេលខ្លះគ្រាន់តែមិនព្រមឱ្យខ្លួនឯងភ្ញាក់តែប៉ុណ្ណោះ នៅក្នុងចិត្តធ្វើពុតប្រាប់ខ្លួនឯងថា គេខ្វល់ពីអ្នក។
មនុស្សដែលស្រលាញ់អ្នកពិត មិនមែនគេមានរូបរាងស្រស់ប្លែកពីគេនោះទេ រឹតតែមិនមែនព្រោះតែគេមានចំណេះដឹងខ្ពស់ដែរ ក៏មិនមែនព្រោះតែគ្រួសារគេមានបានដែរ តែគេអាចផ្តល់អារម្មណ៍ម្យ៉ាង ដែលអ្នកដទៃមិនអាចផ្តល់ឱ្យអ្នកបាន អារម្មណ៍បែបនេះប្រៀបបានដូចជាដាំចុះទៅក្នុងដួងចិត្តរបស់អ្នក ធ្វើឱ្យមនោសញ្ចេតនាមានសំណើមមិនឈប់ឈរ ទើបអាចមានផ្កាពណ៌ស្រស់ឆើតឆាយរីកស្គុះស្គាយបាន។
មានតែមនុស្សដែលខ្វល់ពីអ្នកដោយពិតប្រាកដទេ ទើបចេះស្រលាញ់ថ្នាក់ថ្នមអ្នក មិនអាចឱ្យអ្នកមានអារម្មណ៍ថាកំព្រាឯកាឡើយ ក៏មិនអាចឱ្យអ្នកឈឺចាប់ហូរទឹកភ្នែកដែរ។
ឱ្យតែមនុស្សមានអ្នកនៅក្នុងចិត្តពិត ទើបអាចសកម្មមករកអ្នកមុន ចំពោះសារដែលផ្ញើមកអ្នកញឹកញាប់នោះគឺ “តើកំពុងធ្វើអ្វី” មិនមែនដោយសារតែគេអផ្សុកទើបផ្ញើមកឱ្យអ្នកទេ តែគេមិនចង់ឱ្យអ្នកមានអារម្មណ៍អផ្សុក និងនៅឆ្ងាយពីគេប៉ុណ្ណោះ។
មានពាក្យមួយឃ្លាហៅថា “អ្នកពិត ខ្ញុំក៏ពិត អ្នកក្លែងក្លាយ ខ្ញុំដើរចេញ”។ ចិត្តពិតទើបអាចប្តូរមកវិញនូវចិត្តពិតបាន បើប្តូរមិនបានទេ មានតែរម្ងាប់ចិត្តទៅ “អ្នកល្អដាក់ខ្ញុំបន្តិច ខ្ញុំនឹងសងត្រលប់ភាពល្អទៅកាន់អ្នកទ្វេដង” អ្នកទាក់ទងមកខ្ញុំឬអត់មិនសំខាន់ទេ អ្វីដែលសំខាន់គឺគ្រាន់តែនៅក្នុងចិត្តអ្នកមានខ្ញុំ ខ្ញុំនឹងស្មោះស្ម័គ្រជាមួយអ្នករហូត។
ដាច់ខាតកុំលះបង់ខ្លាំងពេកជាមួយមនុស្សដែលមិនបានស្រលាញ់អ្នក ពីព្រោះដល់ទីបញ្ចប់ អ្នកគឺជាអ្នកដែលមកទទួលរ៉ាប់រងរឿងទាំងនេះ។
មនុស្សដែលមានអ្នកនៅក្នុងចិត្តមិនប្រាកដថាគេទាក់ទងមកអ្នកគ្រប់ពេលនោះទេ តែពេលដែលគេរកអ្នក រមែងអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍កក់ក្តៅម្យ៉ាង៕
ប្រភព ៖ http://lovebecomestory.com/ ប្រែសម្រួល ៖ Mythical Bird