កាន់តែឯកា កាន់តែស្ងៀមស្ងាត់ កាន់តែឈឺចាប់ រឹតតែចង់នៅម្នាក់ឯង

ការដែលអ្នកឃេីញខ្ញុំ Share Drama លេី Social Media បញ្ចេញអារម្មណ៍ឯការតាម​ Story នោះវាគ្រាន់តែជាចំណង់ចំណូលចិត្តខាង Dramatic តែប៉ុណ្ណោះ។

ខ្ញុំមិនបានមានអារម្មណ៍សមាមាត្រទៅនឹងអីដែលបានបង្ហាញទៅ​ខាងក្រៅទេ ព្រោះថាពេលខ្ញុំពិបាកចិត្តពិតប្រាកដ ខ្ញុំបែរក្លាយទៅជាមនុស្សដែលស្ងាត់ស្ងៀមទៅវិញ។

បើពេលណាដែលបាត់ខ្ញុំពីបណ្តាញសង្គមមួយរយៈ​ ហេីយអ្នកគ្មានថ្ងៃដឹងទេថា ខ្ញុំជួបបញ្ហាអ្វីខ្លះ មានរឿងពិបាកចិត្ត​បែបណាខ្លះ ព្រោះខ្ញុំមិនព្រមឱ្យអ្នកណាដឹងថាខ្ញុំកំពុងស្មុគស្មាញនោះឡើយ​ រឹតតែមិនចង់ឱ្យអ្នកណាមកមានអារម្មណ៍យ៉ាប់ជាមួយនឹងខ្ញុំដែរ ...

លេីកលែងតែគេជាមនុស្សដែលសំខាន់ គេនឹងដឹងដោយខ្ញុំមិនបាច់ប្រាប់។

0cf55916fc4c7b4d865e9140b9fc64e1

មានពេលមួយដែលត្រូវគេងបង្ហូរទឹកភ្នែក យ៉ាងកណ្តោចកណ្តែងបំផុត​ ក្នុងចិត្តបានត្រឹមប៉ង​ ខួរក្បាលបានត្រឹមតែគិត​ ថា​បេីសិនមាននរណាម្នាក់ Call មកសួរថា​ កេីតអីទេ? Okayy អត់?​

ប្រហែលជាប្រសេីរខ្លាំងណាស់​ គ្រាន់តែត្រូវការមនុស្សម្នាក់មកស្តាប់បញ្ហាជាច្រេីនដែលកប់ណែនក្នុងចិត្ត​ មិនបាច់ដោះស្រាយឱ្យទេ គ្រាន់តែធ្វេីជាអ្នកស្តាប់​ ខ្ញុំពិតជាអរគុណពន់ពេកណាស់...។

ប៉ុន្តែគ្រប់ពេលដែលមានបញ្ហា គ្រប់ពេលដែលខ្ញុំធ្លាក់ចូលទៅក្នុងស្ថានការណ៍ដែលយ៉ាប់យ៉ឺនបំផុត ត្រូវការកម្លាំងចិត្ត ចង់មានអ្នកលើកទឹកចិត្ត ស្ដាប់ពីអារម្មណ៍របស់ខ្ញុំ តែខ្ញុំមិនមាននរណាម្នាក់នៅក្បែរទេ គ្រប់ពេលគឺមានតែម្នាក់ឯងតែប៉ុណ្ណោះ ជីវិតនេះ វាលើសពីភាពឯកាទៅទៀត៕

E296239cb38675fbd9f5a97f471dc5c8

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ