បើគេស្រឡាញ់យើងពិត គេប្រាកដជាធ្វើគ្រប់យ៉ាងដើម្បីយើង ដោយមិនបាច់បង្ខំអ្វីឡើយ

កុំទៅបង្ខំនរណាម្នាក់ ឱ្យគេកែប្រែដេីម្បីយេីង​ ឱ្យគេធ្វេីជាខ្លួនគេទៅ​ ព្រោះការខំប្រឹងធ្វេីអីដែលមិនមែនជាខ្លួនឯង​ ធ្វេីដេីម្បីផ្គាប់ចិត្តអ្នកដទៃ ប្រាកដជាមិនអាចធ្វេីបានយូរឡើយ​ បន្តិចទៅគេក៏ត្រឡប់ទៅរកភាពដេីមរបស់គេវិញដោយហាមពុំបាន។​

ត្រូវចាំថា បេីនរណាម្នាក់ស្រឡាញ់​យេីងពិតប្រាកដ ហេីយយេីងជាចំណែកមួយសំខាន់ក្នុងជីវិតគេ​ នោះគេ​នឹងធ្វេីខ្លួនជាសង្សារដែលឱ្យយេីងញញឹមច្រេីនជាងយំ​ មិនល្អមិនអស្ចារ្យតែខ្លាចរអានឹងឃេីញទឹកភ្នែកយេីងហូរដោយសារតែគេ។

D8d1e19febc5e38823475ad20f18a867

មនុស្សបេីគេស្រឡាញ់ គេនឹងធ្វេីឱ្យដើម្បីយើងដោយគ្មានល័ក្ខខណ្ឌ គេនឹងផ្ដល់ឱ្យយើងគ្រប់យ៉ាង ដោយមិនចាំបាច់ស្នេីរសុំ​ គេនឹងដឹងតួនាទីថា​ ត្រូវធ្វេីបែបណាទេីបមនុស្សដែលគេស្រឡាញ់ញញឹមច្រេីនជាងការសម្រក់ទឹកភ្នែក....។

ពេលនេះខ្ញុំប្រាកដក្នុងចិត្តហេីយថា​ គ្មានអ្វីទិញភាពស្មោះត្រង់បានពិតមែន​ សូម្បីតែទំហំនៃក្តីស្រឡាញ់​ រួមជាមួយអំពេីល្អក៏នៅតែមិនអាចបង្ខំឱ្យនរណាម្នាក់មកស្មោះត្រង់ជាមួយយេីងបាន​ដែរ លុះត្រាតែថាគេចង់ផ្តល់ភាពស្មោះត្រង់មកឱ្យយេីងដោយខ្លួនឯង​ ថ្ងៃនេះ​ ឬ​ថ្ងៃស្អែក​ ខ្ញុំនៅតែរំពឹងថា ខ្ញុំទទួលបានភាពស្មោះត្រង់ពីអ្នក ប្រសិនបេីនេះជាក្តីស្រឡាញ់ពិតប្រាកដ...។

9d1cebab46e93b18f0efd7b4bf931f51

មិនថាត្រូវចំណាយពេលរង់ចាំយូរយ៉ាងណាទេ ក៏ខ្ញុំនៅតែជឿជាក់ថា ស្នេហាពិត គឺនៅតែមាន គ្រាន់តែពេលវេលាមិនទាន់ផ្ដល់ឱ្យ ឱកាសបានជួបមនុស្សដែលស្រឡាញ់យើងជាយើងមិនទាន់មកដល់តែប៉ុណ្ណោះ តែជឿថាខ្ញុំនៅតែមានសំណាង បានជួបមនុស្សម្នាក់នោះ ស្រឡាញ់ខ្ញុំស្មោះ លះបង់គ្រប់យ៉ាងដើម្បីខ្ញំ ផ្ដល់ឱ្យខ្ញុំគ្រប់គ្រាន់ ដោយមិនបាច់ស្នើរសុំ ឬទាមទារ គេក៏ជាមនុស្សម្នាក់ដែលយល់ពីខ្ញុំច្បាស់ ទាំងដែលខ្ញុំមិនបាច់រៀបរាប់ប្រាប់គ្រប់យ៉ាងទៅគេ៕

F7fd95803614a69c2de03427b84d1c74

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ