« រមណីយដ្ឋាន កំពង់ស្រឡៅ » បើមានឱកាស កុំភ្លេចមកកម្សាន្តលេងផង

ខេត្តព្រះវិហារ ស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។

171348137_320202296189791_7880399615223226275_n

169922535_320202659523088_4222726107212807107_n

ដោយសារតែសម្បូរនូវភោគទ្រព្យធម្មជាតិបែបនេះហើយ បានធ្វើឱ្យខេត្តព្រះវិហារ មានតំបន់កម្សាន្តបែបធម្មជាតិជាច្រើនមើលទៅគួរឱ្យមនោរម្យខ្លាំង ក្នុងនោះ មានរមណីយដ្ឋានមាត់ទឹកមួយកន្លែងកំពុងតែល្បីល្បាញពេញបណ្តាញសង្គមថាមានទេសភាពស្រស់ត្រកាលណាស់ នោះគឺ « រមណីយដ្ឋាន កំពង់ស្រឡៅ »។ ដោយរមណីយដ្ឋាននេះ មានកញ្ចុះអង្គុយលេង និងទទួលទានអាហារយ៉ាងត្រជាក់ទាំងនៅមាត់ទឹក និងនៅកណ្តាលទឹក ធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្តហាក់រីករាយប្លែកផងដែរ។

169562107_320202602856427_5357105128311957890_n

168440567_320202489523105_5598496667006504018_n

គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន កំពង់ស្រឡៅ » មានទីតាំងនៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រសិនជាមានឱកាសកុំភ្លេចមកកម្សាន្តលេងផង៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ Bro Ly

168437536_320202419523112_6007597785327233998_n

168400524_320202689523085_7351065682176466664_n

168879458_320202339523120_2550730876370842979_n

169436994_320202532856434_3662852470255478609_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: