ផែនដី ត្រូវបានអ្នកវិទ្យាសាស្រ្តជាច្រើនមូលមតិគ្នាថាមានអាយុកាលប្រមាណជា ៤.៦ពាន់លានឆ្នាំមកហើយ ដែលជាអាយុដ៏វែងអន្លាយ និងបានទ្រទ្រង់អាយុជីវិតសត្វលោក មនុស្ស រុក្ខជាតិ និងរបស់មានជីវិតនៅលើផែនដីប្រកបដោយភាពសុខសាន្ត ក្រោមធម្មជាតិដ៏ខៀវស្រងាត់។
យ៉ាងណាមិញ មនុស្សកាន់តែមានភាពជឿនលឿន និងពោរពេញដោយបច្ចេកវិទ្យាទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ហើយដើម្បីអភិវឌ្ឍន៍នូវទំនើបកម្មរបស់ខ្លួនបាន មនុស្សបានបំពានទៅលើធម្មជាតិជាច្រើន ដូចជាការកាប់បំផ្លាញព្រៃឈើយកឈើប្រើប្រាស់ ទន្ទ្រានដីធម្មជាតិ ដើម្បីពង្រីកជម្រករបស់មនុស្ស រួមទាំងសម្រាប់ការសាងសង់សំណង់ផ្សេងៗគ្មានទីបញ្ចប់។
កត្តាទាំងនេះបានធ្វើឱ្យធម្មជាតិដែលធ្លាប់ផ្តល់ភាពសុខសាន្តដល់មនុស្ស ប្រែក្លាយជាបង្កមហន្តរាយសងត្រលប់វិញដល់មនុស្សទៅវិញដែលបំផ្លាញធម្មជាតិទាំងនោះ ពិសេសមិនថាអ្នករីកចម្រើនកម្រិតណា ទំនើបដល់លំដាប់ខ្ពស់ក៏ដោយ នៅទីបញ្ចប់ធម្មជាតិគង់តែទន្ទ្រានយកត្រលប់មកវិញចៀសមិនផុត។
-មិនថាសំណង់ធំ ស្អាត ស្កឹមស្កៃ មហិមា ប៉ុនណាគង់តែត្រូវចាស់ ទ្រុឌទ្រោម ដួលរលំ បាក់បែក ទៅតាមពេលវេលា ហើយក្លាយជាចំណីរបស់ធម្មជាតិ
-មិនថាសំភារៈថ្មី ទំនើប យ៉ាងណាក្តី វាគង់តែចាស់ សឹករិចរិល ខូចខាត ទៅតាមពេលវេលា ហើយគ្របដណ្តប់ដោយធម្មជាតិ
-មិនថាអ្នកប្រឹងទន្ទ្រានដី ធំមហិមាយ៉ាងណា ធម្មជាតិគង់តែដុះដាលគ្របដណ្តប់យកត្រលប់មកវិញ ព្រោះការទុកចោល ការមិនអើពើ មិនថែរក្សា ហើយពេលខ្លះថែមទាំងអាចបាត់បង់ទៅវិញដោយគ្រោះធម្មជាតិនានាផងដែរ។
ដូច្នេះជារួមមកអ្នកមិនអាចចោលភាពជឿនលឿននោះទេ តែក៏មិនត្រូវបំផ្លាញធម្មជាតិ ដោយមិនអភិរក្សថែរក្សាឡើងវិញដែរ បើមិនដូច្នេះទេ ធម្មជាតិគង់តែសងត្រលប់មកវិញ មិនខុសពីរូបភាពទាំង ២៥ ខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក