តាមក្បួនហុងស៊ុយ គឺទម្លាប់ឲ្យមនុស្សរស់នៅដោយមានរបៀបរៀបរយ ហើយមានការណែនាំជាច្រើនដែលក្រៅពីផ្តល់ផលល្អសម្រាប់ការរស់នៅ ជាងនេះក៏រមែងអាចនាំលាភ នាំសំណាងចូលដល់ក្រុមគ្រួសារផងដែរ។
មិនជឿក៏កុំប្រមាថ ព្រោះក្បួនហុងស៊ុយបានចារក្នុងប្រវត្តិសាស្រ្តចិនរាប់រយឆ្នាំមកហើយ។ ក្នុងអត្ថបទនេះយើងណែនាំឲ្យអ្នកដឹងនូវរបស់ ៣ ដែលអ្នកគួរតែមាននៅក្បាលដំណេក ឬផ្នែកខាងលើនៃគ្រែ ដែលអាចនាំលាភ និងនាំសុភមង្គលចូលដល់ក្រុមគ្រួសារ៖
៣) ដាក់តុនៅជាប់ក្បាលដំណេក
អ្នកអាចប្រើប្រាស់ជាលក្ខណៈគ្រែប្រអប់ ដែលមានជាន់ថតតុពីលើនោះក៏បាន ឬប្រើប្រាស់តុផ្សេងដាច់ដោយឡែកក៏បាន ឲ្យតែនៅផ្នែកខាងលើនៃក្បាលគ្រែ។ តែគេណែនាំឲ្យប្រើប្រាស់តុមួយគូ ដែលមានពណ៌ និងរូបរាងដូចគ្នា ដោយវាតំណាងឲ្យការចងចំណងនៃទំនាក់ទំនងប្តីប្រន្ធកាន់តែតឹងណែនល្អ។
២) អំពូលរាត្រី
នៅលើតុនោះដែរ អ្នកមិនគួរមានរបស់របរអ្វីច្រើនពេកនោះទេ តែរបស់មួយដែលមិនគួររំលង គឺអំពូលរាត្រី។
តាមក្បួនហុងស៊ុយរបស់នេះបើដាក់ត្រូវទីតាំងល្អ (នៅខាងលើតុក្បាលដំណេក) គឺវាអាចបំភ្លឺជីវិតរបស់អ្នក និងនាំភាពស្រស់បំព្រងចូលមកដល់ក្រុមគ្រួសារ។
១) កាក់នាំសំណាង
កាក់នាំសំណាង គឺជាកាក់ដែលអ្នកតំណាងនិងសម្គាល់ថាជារបស់នាំលាភដល់អ្នក។ អ្នកអាចប្រើប្រាស់កាក់ណាមួយក៏បាន ឬរបស់ណាមួយដែលជាវពីផ្សារ។ យកវាមកដាក់ក្នុងថតតុរបស់អ្នក ឬផ្នែកខាងលើក្បាលដំណេក ដោយវាអាចបណ្ដេញវិញ្ញាណអាក្រក់ និងជួយឲ្យអ្នកគេងលក់ស្រួល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក