ជ្រើសរើស​នូវ​ស្បែក​ជើង​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ដល់​កម្រិត​ណា?

មនុស្ស​ជា​ច្រើន​មិន​ទាន់​ស្គាល់​ពី​ខ្លួន​ឯង​អស់​នោះ​ទេ ពេល​ខ្លះ​ដល់​អ្នក​ដទៃ​និយាយ​មក រៀបរាប់​មក​ក៏​ចាប់​ផ្តើម​កត់​សម្គាល់​ថា ខ្លួន​ឯង​ពិត​ជា​អ៊ីចឹង​មែន។

ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​ជាមួយ​អ្នក​រាល់​គ្នា ដោយ​អ្នក​គ្រាន់​តែ​ជ្រើសរើស​នូវ​ស្បែក​ជើង​មួយ​ក្នុង​ចំណោម​ស្បែក​ជើង​ទាំង ៤ គូ ដើម្បី​ទម្លាយ​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​បែប​ណា?

ស្បែក​ជើង​គូ​ទី ១

T1

អ្នក​ជា​មនុស្ស​រឹងមាំ និង​ចូលចិត្ត​ការ​ប្រកួតប្រជែង។ មនុស្ស​ប្រភេទ​នេះ អាច​ជោគជ័យ​លើ​ផ្នែក​លក់ មិន​ថា​លក់​អ្វី​ក៏​ដោយ ក៏​ពូកែ​ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់ទង ខាង​អូស​ទាញ​ចិត្ត​មនុស្ស​ដែរ។

ស្បែក​ជើង​គូ​ទី ២

T2

ជា​មនុស្ស​ដែល​មាន​ស្ថិរភាព ហើយ​មាន​ការ​រៀបចំ​ដោយ​មាន​របៀបរៀបរយ និង​តែងតែ​ផ្តោត​លើ​គោលដៅ​ជីវិត។ និយាយ​ពី​អាជីព​ការងារ​វិញ អ្នក​ដែល​ជ្រើសរើស​យក​ស្បែក​ជើង​គូ​ទី ២ នេះ ភាគ​ច្រើន​ជា​មនុស្ស​ដែល​ជំនាញ​ខាង​គណនេយ្យករ គ្រូ​បង្រៀន មេធាវី ចុងភៅ ​និង​អ្នក​រចនា​ជា​ដើម។

ស្បែក​ជើង​គូ​ទី ៣

3

មនុស្ស​ប្រភេទ​ទី ៣ នេះ​វិញ រាប់​បាន​ថា​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការងារ ក៏​ដូច​ជា​ភារកិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ។

និយាយ​ពី​ការងារ​វិញ អ្នក​ចូលចិត្ត​ប្រភេទ​ការងារ​ណា​ដែល​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ច្រើន ហើយ​ទៅ​កន្លែង​ថ្មីៗ គឺ​អ្នក​រមែង​ពេញ​ចិត្ត​បំផុត។ យ៉ាង​ណា​យើង​សូម​សរសើរ​នូវ​ភាព​រឹងមាំ​មួយ​របស់​អ្នក​ពី​ធម្មជាតិ នោះ​គឺ​ទំនួល​ខុស​ត្រូវ​ដែល​មាន​គ្រប់​ស្ថានការណ៍​ទាំង​អស់។

ស្បែក​ជើង​គូ​ទី ៤

4

អ្នក​ជា​មនុស្ស​ដែល​ចេះ​បារម្ភ យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​ដែល​បាន​នៅ​ក្បែរ​អ្នក​គេ​មាន​អារម្មណ៍​ថា​កក់ក្តៅ និង​សុវត្ថិភាព​ជា​និច្ច។

និយាយ​ក្នុង​អាជីព​ការងារ អ្នក​ពូកែ​ខាង​ជំនាញ​គ្រប់គ្រង មិន​ថា​ស្ថាប័ន​ធំ​តូច ក៏​អ្នក​រមែង​អាច​ធ្វើ​ទៅ​បាន ឲ្យ​តែ​អ្នក​មាន​ចិត្ត​ខំ​ប្រឹង មិន​ខ្ជិល​ច្រអូស៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក