អាហារ ៣ ប្រភេទខាងក្រោមនេះ ជាទូទៅគឺអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរខ្លាំងបំផុត ហើយជំងឺក្រិនថ្លើមក៏ងាយនឹងកើតមានឡើងមកលើអ្នកផងដែរ៖
៣) គ្រឿងក្នុងសត្វ
មនុស្សមួយចំនួនចូលចិត្តណាស់ នូវការទទួលទានផ្នែកគ្រឿងក្នុងរបស់សត្វ ដូចជាបេះដូង ថ្លើម ឬខួរក្បាលរបស់វា។ តាមការណែនាំអ្នកគួរតែដាក់កំហិតក្នុងការទទួលទានអាហារប្រភេទនេះ ព្រោះវាងាយនឹងនាំឲ្យអ្នកកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺថ្លើមឆាប់រហ័សបំផុត។
មូលហេតុគឺដោយសារនៅក្នុងសរីរាង្គរបស់សត្វ វាមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ ហើយប្រសិនអ្នកទម្លាប់ទទួលទានច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់រាងកាយឆាប់បំផុត។។ ហានិភ័យនៃការកើតជំងឺក្រិនថ្លើមក៏កើតមានលឿនដូចគ្នា។
២) ចំណីអាហារដុះផ្សិត
អ្នកខ្លះគិតថាមិនអីទេ ដោយឃើញផ្សិតដុះលើអាហារនោះតែបន្តិចបន្តួច ហើយក៏ព្យាយាមយកអ្វីមកឆ្កឹះវាចេញ រួចយកទៅចម្អិនជាថ្មី។ យ៉ាងណាវាមិនអស់នោះទេ ដោយជាតិអេផ្លាតុកស៊ីនគឺនៅតែមានក្នុងអាហារនោះ ហើយក៏ជាសារធាតុដែលបង្កឲ្យអ្នកប្រឈមនឹងជំងឺមហារីកកម្រិត ១។
លើសពីនេះវាធ្វើឲ្យខូចថ្លើម ឬឈានទៅដល់ការកើតជំងឺក្រិនថ្លើម ប្រសិនអ្នកនៅបន្តទទួលទានជារឿយៗទៀតនោះ។
១) ភេសជ្ជៈមានជាតិអាកុល
មិនថាតែប្រភេទស្រាបៀ ស្រាក្រហម ឬភេសជ្ជៈបែបណាក៏ដោយឲ្យតែមានផ្ទុកជាតិអាកុល ហើយអ្នកទទួលទានក្នុងបរិមាណច្រើន ពុំមានការកំណត់សម្រាប់ខ្លួនឯង នោះហានិភ័យនៃការកើតជំងឺក្រិនថ្លើមគឺមានខ្ពស់បំផុត ហើយត្រឹមតែរយៈពេលខ្លីទេ អ្នកនឹងឃើញរោគសញ្ញាចេញមកហើយ។
លើសពីនេះអ្នកទទួលទានគ្រឿងស្រវឹងច្រើន ក៏នាំឲ្យចុះខ្សោយប្រព័ន្ធប្រសាទ និងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ បែបហ្នឹងគួរតែជៀសវាង ឬយូរៗម្តងម្កាលបានហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក