ការរស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ទន្ទឹមនឹងការប្រើប្រាស់របស់របរទំនើបដែលអាចផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាដល់មនុស្ស ក្នុងនោះវាក៏មានលាយឡំនូវផលប៉ះពាល់មួយចំនួនផងដែរ។
អត្ថបទនេះយើងនិយាយអំពីការប្រើប្រាស់កែវទឹក ឬកែវទទួលទានភេសជ្ជៈនានា ដែលអ្នកគួរតែជៀសឲ្យបាននៅកែវ ៤ ប្រភេទខាងក្រោម ព្រោះវាអាចឲ្យអ្នកជួបគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត៖
៤) កែវក្រដាស
នៅទីតាំងមួយចំនួនដូចជាហាងកាហ្វេ ឬតាមទីតាំងផ្តល់សេវាកម្មណាមួយ គេមានដាក់កែវក្រដាសទុកសម្រាប់ទទួលភ្ញៀវ ព្រោះវាមើលទៅមានផាសុកភាពនិងមានតម្លៃសមរម្យ។ យ៉ាងណាវាក៏អាចបង្កជំងឺមហារីកបានផងដែរ ជាពិសេសនៅពេលអ្នកទទួលទានទឹកក្តៅ។
៣) កែវប្លាស្ទិក
កែវប្លាស្ទិកគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយកែវប្រភេទភាគច្រើនទាក់ចិត្តកុមារតូចៗឲ្យចង់ប្រើប្រាស់ ព្រោះដោយសារតែការរចនាពណ៌ឬរូបភាពដ៏ស្រស់ស្អាតនៅលើនោះ។ យ៉ាងណាវាមានផ្ទុកសារធាតុមិនល្អ ដែលនៅពេលធ្លាក់ចូលទៅក្នុងខ្លួន គឺមិនល្អឡើយចំពោះសុខភាព។
២) កែវដេកឬលោហៈ
នៅលើទីផ្សារសព្វថ្ងៃមានលក់កែវប្រភេទនេះច្រើនណាស់ ព្រោះវាមានតម្លៃធូរជាងកែវថ្ម ហើយមនុស្សភាគច្រើនយល់ថា បើទទួលទានក្តៅ ប្រើកែវដែកគឺមិនប៉ះពាល់ដូចកែវក្រដាសឬប្លាស្ទិកនោះទេ។ ការយល់ឃើញនេះគឺខុសហើយ ប្រសិនណាកែវនោះមានធាតុផ្សំសារធាតុលោហៈទាប នោះវាងាយនឹងរលាយតាមទឹក្តៅចូលទៅក្នុងខ្លួនយើងឆាប់រហ័សណាស់។
១) កែវសេរ៉ាមិច (Ceramic)
វាមិនអាក្រក់ប៉ុន្មាននោះទេ បើធៀបនឹងប្រភេទកែវ ៣ ផ្សេងទៀត តែគួរជ្រើសរើសប្រភេទកែវដែលគ្មានពណ៌ ឬរូបភាពឆ្នូតលាយឡំច្រើន។ នោះក៏ដោយសារតែនៅពេលវាប្រេះ វាអាចប្រែក្លាយជាសារធាតុពុល ប៉ះពាល់ដល់សុខភាពរបស់យើង បែបហ្នឹងគួរតែប្រញាប់បោះវាចោល។
ជម្រើសនៃការប្រើប្រាស់កែវទឹកល្អបំផុត គឺជាប្រភេទកែវថ្ម ដែលផលិតចេញពីសារធាតុកញ្ចក់។ នៅការទទួលទានជាទូទៅធម្មតា មិនថាទឹកត្រជាក់ ទឹកក្ដៅឧណ្ហ៍ៗគឺមិនប៉ះពាល់អ្វីដល់សុខភាពឡើយ។
យ៉ាងណាប្រភេទកែវនេះក៏ត្រូវបានគេណែនាំ ដោយមិនអនុញ្ញាតឲ្យដាក់ក្នុងទឹកក្តៅនៅសីតុណ្ហភាពខ្ពស់ពេកនោះទេ ព្រោះវាអាចបណ្តាលឲ្យប្រេះឬផ្ទុះបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក