នៅក្នុងពិភពលោកយើងនេះ ជាទូទៅយើងតែងគិតថា ស្រ្តី ជាមនុស្សដែលងាយនឹងសម្រក់ទឹកភ្នែក ហើយឆាប់ទទួលរងការប៉ះទង្គិចផ្លូវអារម្មណ៍លឿន។ យ៉ាងណាវាមិនអស់នោះទេ ក៏មានស្រ្តីខ្លះរឹងមាំជាងបុរសទៅទៀតលើផ្នែកផ្លូវអារម្មណ៍នេះ ជាពិសេសគឺស្រ្តី ២ ប្រភេទខាងក្រោម ដែលនាងមិនសម្រក់ទឹកភ្នែកដោយងាយនោះទេ បើទោះបីជួបរឿងលំបាកកម្រិតណាក៏ដោយ៖
១) ស្រ្តីដែលក្លាហាននិងរឹងមាំ
គ្មានស្រ្តីណាកើតមករឹងមាំនោះទេ ផ្ទុយទៅវិញគឺជាការផ្ដួចផ្ដើម ដុសខាត់ខ្លួនឯងតាំងពីក្មេងខ្ចីមក។ រហូតដល់ថ្ងៃមួយនាងបានក្លាយជាស្រ្តីរឹងមាំម្នាក់ ដោយមិនថាតែក្នុងជីវិតស្នេហា ឬគ្រួសារ គឺនាងតែងតែមានជំហរច្បាស់លាស់ជានិច្ច។
ស្រ្តីបែបនេះគឺមានការបត់បែនបានល្អ ហើយបើទោះបីត្រូវប្រឈមការលំបាកក្នុងជីវិតគ្រួសារ អាពាហ៍ពិពាហ៍បែបណា នាងបានប្តូរពីការសម្រក់ទឹកភ្នែក ពីការទទួលរងអារម្មណ៍ឯកា ផ្ទុយទៅវិញនាងយកភាពស្ងប់ស្ងាត់ដាក់ក្នុងខ្លួន ហើយព្យាយាមដោះស្រាយរឿងនោះដោយសន្តិភាពផ្លូវចិត្ត។
នាងតែងតែប្រាប់ខ្លួនឯងថា នៅមុខអ្នកដទៃមិនត្រូវយំដាច់ខាត ព្រោះធ្វើឲ្យគេមើលមកនាងថាជាមនុស្សទន់ខ្សោយ។ នេះពុំមានន័យថា នាងមិនឈឺចាប់ នាងគ្មានបេះដូងនោះទេ តែគោលជំហររបស់នាងគឺប្រាប់ថា មិនចុះញ៉ម ហើយមិនអង្គុយសម្រក់ទឹកភ្នែកដាច់ខាត។
២) ស្រ្តីដែលធ្លាប់មានអតីតកាលខ្មៅងងឹត
ជាស្រ្តីម្នាក់ដែលធ្លាប់ត្រូវបានគេធ្វើបាបផ្លូវចិត្ត ធ្លាប់គេធ្វើឲ្យខូចអារម្មណ៍ ហើយក៏ធ្លាប់ស្រក់ទឹកភ្នែករួចហើយដែរ មុននឹងនាងឈានមកក្លាយជាមនុស្សថ្មីម្នាក់នៅថ្ងៃនេះ។
នាងធ្លាប់ទទួលរងនូវបទពិសោធន៍ជាច្រើនរាប់មិនអស់ បែបនេះក្នុងស្ថានភាពឈឺចាប់ល្មមៗ គឺមិនអាចយកឈ្នះភ្នែករបស់នាងឲ្យស្រក់ទឹកភ្នែកមកបានឡើយ។ ប៉ុន្តែពុំមានន័យថា មនុស្សស្រីបែបនេះអ្នកត្រូវព្រងើយកន្តើយដាក់នោះទេ ផ្ទុយទៅវិញនាមជាបុរសម្នាក់ បើច្បាស់លាស់ថាយកនាងហើយ ចូរមើលថែរក្សានាងឲ្យបានល្អ ហើយត្រូវដើរតួជាស្មាបង្អែកដ៏រឹងមាំសម្រាប់នាង មិនមែនទៅពឹងផ្អែកនាងវិញនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក