មនុស្ស​ប្រុស​មាន​ផ្នែក​ទាំង 4 នេះ​ធំ ភាគ​ច្រើន​ជា​បុរស​ជោគជ័យ ហើយ​សំណាង​តែងតែរង់ចាំនៅ​នឹង​មុខ

តាម​តំណាល​ត​គ្នា​ពី​ចាស់​បុរាណ​និយាយ​ថា បើ​ស្រ្តី​ណា​ដែល​បាន​បុរស​មាន​ផ្នែក​ ៤ នេះ មាន​ទំហំ​ធំ នោះ​រមែង​ទទួល​​បាន​ក្តី​សុខ និង​ជោគជ័យ​ចម្រុងចម្រើន​ក្នុង​ជីវិត ហើយ​ក៏​មិន​ងាយ​មាន​ការ​ប៉ះ​ទង្គិច​ទាស់ពាក្យទាស់សម្តី​គ្នា​នោះ​ដែរ។

៤) រន្ធ​ច្រមុះ​ធំ

4

បុរស​ដែល​មាន​រន្ធ​ច្រមុះ​ធំ គឺ​ជា​មនុស្ស​ដែល​សកម្ម​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ហើយ​តែងតែ​ដឹង​អំពី​របៀប​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ពួក​គេ​ឆ្លាត រហ័ស ហើយ​មិន​ងាយ​ឲ្យ​ឱកាស​ល្អ​របូត​ចេញ​ពី​ដៃ​ឡើយ។

ជា​ពិសេស​ពួក​គេ​ពូកែ​រក​លុយ​ចូល​ផ្ទះ​បាន​ច្រើន​ណាស់ ហើយ​ជាង​នេះ​ក៏​មាន​ភាព​ស្មោះត្រង់​នឹង​គ្រួសារ ប្រពន្ធ​កូន​ថែម​ទៀត។

៣) មុខ​ធំ

2346aad2d8a8cd1f18570601f652c905

មនុស្ស​មាន​ទម្រង់​មុខ​ធំ​បែប​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​មនុស្ស​អាយុ​វែង ហើយ​ត្រង់​ផ្នែក​ត្រចៀក​បើ​មាន​ទំហំ​ធំ​ដែរ និង​មាន​ដុះ​រោម​ក្នុង​ផ្នែក​ត្រចៀក នោះ​គឺ​មិន​ងាយ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​បាន​ឡើយ។ ដោយឡែក​រោម​ចិញ្ចឹម​ក៏​ដូច​ជា​គ្នា កាន់​តែ​ក្រាស់​និង​វែង ក៏​សម្គាល់​ពី​អាយុកាល​វែង​របស់​មនុស្ស​ផង​ដែរ។

២) ដៃ​ធំ

53c3434dd40c542a1b33c8796f23cf4d

បុរស​ដែល​មាន​ដៃ​ធំ​ត្រូវ​បាន​គេ​សម្គាល់​ថា រមែង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ខ្ពង់ខ្ពស់​ច្រើន។ គ្រប់​ពេលវេលា​លំបាក ពួក​គេ​មិន​នៅ​តែ​ឯង​នោះ​ទេ និង​រមែង​មាន​មនុស្ស​ល្អៗ​មក​ជួយ​ជំរុញ និង​ជួយ​លើក​ឡើង​មក​វិញ​រហូត។

១) ជើង​ធំ

52443aaa21f1ece75b336373a112a12b 0932

ជើង​ធំ​គឺ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​ភាព​រឹងមាំ​និង​នឹងថ្កល់​នៃ​អនាគត​របស់​ពួក​គេ។ បុរស​ប្រភេទ​នេះ​បើ​មាន​គ្រួសារ គឺ​រមែង​ស្រលាញ់​ប្រពន្ធ​កូន​ខ្លាំង​ណាស់ ហើយ​មិន​ឲ្យ​ពួក​គេ​ទទួល​រង​ការ​ឈឺចាប់ ឬ​ជួប​ការ​លំបាក​ដោយ​ងាយៗ​ឡើយ។

ជោគវាសនា​របស់​ពួក​គេ​មិន​ត្រឹម​តែ​មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណោះ​ទេ ជាង​នេះ​ក្តី​សុខ សុភមង្គល​ក្នុង​ផ្ទះ​ក៏​ហូរហៀរ​ច្រើន​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក