បើនិយាយចំពោះរឿងរៀបការ ច្បាស់ណាស់ថា មនុស្សស្រីតិចណាស់ ដែលមានសំណាង ទទួលបានអាពាហ៍ពិពាហ៍ដែលល្អគាប់ចិត្ត។ តែយ៉ាងណា ក្នុងជីវិតគូ ប្រសិនបើមនុស្សស្រី ទទួលបានរឿងទាំង៣នេះពីស្វាមីរបស់នាង នោះរាប់ថា នាងជានារីដែលមានសំណានៅក្នុងជីវិតអាពាហ៍ពិពាហ៍ហើយ។
១. ស្វាមីចែករំលែកពេលវេលា ជួយការងារផ្ទះ និងមើលថែទាំកូនៗ
បុរសដែលស្រឡាញ់ភរិយាពិត គាត់ប្រាកដជាមិនស្ទាក់ស្ទើរក្នុងការធ្វើកិច្ចការងារផ្ទះ បោសជ្រះ ស្លស្លុក និងជួយមើលថែទាំកូនៗនោះឡើយ បើទោះបីជាគាត់មកពីធ្វើការងារខាងក្រៅហត់នឿយក៏ដោយ ក៏គាត់មិនប្រកាន់ការងារដែរ ព្រោះតែគាត់ដឹងពីទុក្ខធុរៈ និងប្រពន្ធរវល់។ យ៉ាងណាមិញ ចំពោះរឿងកូនៗ បុរសដែលឱ្យតម្លៃគ្រួសារ និងស្រឡាញ់ប្រពន្ធកូន គាត់ពិតជាសកម្មយ៉ាងខ្លាំង ក្នុងការមើលថែទាំកូន មិនថាយប់ព្រលប់យ៉ាងណា ក៏គាត់មិនត្អូញត្អែរដែរ។
បុរសដែលស្រលាញ់ប្រពន្ធខ្លាំង គាត់តែងតែចង់ចែករំលែកជាមួយភរិយារបស់គាត់ជានិច្ច ជួយសម្រាលការងារ និងទុក្ខលំបាករបស់ប្រពន្ធ ដោយមិនខ្លាចនឿយហត់ឡើយ។ ដូច្នេះហើយ ប្រសិនបើនារីណាបានស្វាមីបែបនេះ នោះទុកថា អ្នកសំណាងណាស់ ដែលមិនលំបាក ហត់នឿយតែម្នាក់ឯង។
២. សុខចិត្តចំណាយលុយសម្រាប់អ្នក
ចំពោះបុរសប្រាក់កាសគឺសំខាន់ ដូចការគោរពខ្លួនឯង និងមោទកភាពរបស់ពួកគេដែរ។ បុរសត្រូវការលុយដើម្បីបញ្ចេញមតិ ដូចជាស្ត្រីត្រូវការភាពស្រស់ស្អាតដើម្បីមានមោទកភាពរបស់នាងអ៊ីចឹង។ ដូច្នេះនៅពេលបុរសហ៊ានចំណាយលុយដោយមិនស្ទាក់ស្ទើរ ទៅកាន់ប្រពន្ធ នោះនឹងនាំមកនូវលក្ខខណ្ឌល្អបំផុតសម្រាប់មនុស្សដែលពួកគេស្រឡាញ់។
ដូច្នេះ មនុស្សស្រីក្នុងនាមជាប្រពន្ធ សូមកុំឆែកឆេរមើលកាបូបដៃផ្ទាល់ខ្លួនរបស់គាត់ ក៏មិនបាច់សួរនាំគាត់ ចង់ដឹងថាគាត់ជាអ្នកមានឬអត់នោះទេ ត្រឹមមើលលើការចំណាយរបស់គាត់ចំពោះអ្នក ក៏អាចដឹងហើយថា គាត់ស្រឡាញ់អ្នកឬក៏អត់? បើគាត់ព្រមចំណាយលុយចំពោះអ្នក ឬព្រមឱ្យអ្នកកាន់កាប់លើលុយកាក់របស់គាត់ នោះមានន័យថាគាត់មិនត្រឹមតែស្រឡាញ់ គោរពអ្នកប៉ុណ្ណោះទេ តែក៏បង្ហាញយ៉ាងច្បាស់ថា គាត់ពិតជាជឿជាក់ និងទុកចិត្តលើអ្នកខ្លាំងបំផុតហើយ។
៣. អត់ធ្មត់នឹងអ្នកជានិច្ច
ពេលវេលាតែងតែធ្វើឱ្យមនុស្សដើរយឺតៗ មនុស្សវ័យកណ្តាលនឹងទទួលបានបទពិសោធន៍ជីវិតកាន់តែសម្បូរបែប។ ពួកគេចាប់ផ្តើមស្ងប់ស្ងាត់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។
ដូច្នេះ និយាយចំពោះបុរសម្នាក់ ចង់ដឹងថា គាត់ស្រឡាញ់អ្នក និងថ្នមចិត្តអ្នកប៉ុនណា ចូរមើលលើសកម្មភាព កាយវិការរបស់គាត់ នៅពេលដែលគាត់ខឹង ឬមានបញ្ហា ប៉ុន្តែគាត់នៅតែចេះរក្សាចិត្តឱ្យស្ងប់ល្អ ជាពិេសស មិនថាពេលដែលអ្នកខឹង ឬសាងកំហុសយ៉ាងណាទេ តែគាត់នៅតែអត់ឱន អភ័យដល់គាត់ និងអត់ធ្មត់ខ្ពស់បំផុតចំពោះអ្នក។
ចំណុចទាំង៣ខាងលើនេះហើយ ដែលបង្ហាញថា អ្នករៀបការជាមួយនឹងបុរសល្អម្នាក់ ប្រៀបបាននឹងទទួលបានកំណប់ទ្រព្យដ៏មានតម្លៃនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលមនុស្សស្រីតិចណាស់ មិនអាចនឹងទទួលបានបែបនេះឡើយ៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុករក្សាសិទ្ធិ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក