កុំ​សូវ​ញ៉ាំទឹក​ត្រជាក់​ពេក នេះ​មក​ដឹង​អត្ថប្រយោជន៍ ៧ យ៉ាង​ពី​ទម្លាប់​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ

អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​មនុស្ស​ទូទៅ គួរ​មាន​ទម្លាប់​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​កម្រិត​សីតុណ្ហភាព​ទឹក​ដែល​ល្អ​បំផុត​គឺ​ចន្លោះ​ពី ៤៨ ទៅ ៦០ អង្សា​សេ។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ អាច​ផ្តល់​ប្រយោជន៍​ចម្បង​អ្វី​ខ្លះ? Knongsrok បង្ហាញ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៧ ដូច​ខាង​ក្រោម៖

៧) ជួយ​សម្អាត​ជាតិ​ពុល

1

ទឹក​ក្តៅ​អាច​ជួយ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​របស់​អ្នក ហើយ​ការ​ទម្លាប់​ផឹក​ទឹក​ក្តៅ​វា​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​មាន​ការ​កើន​ឡើង ហើយ​ជួយ​ឲ្យ​អ្នក​ឆាប់​បញ្ចេញ​ញើស។ លទ្ធផល​នេះ​វា​កម្ចាត់​ជាតិ​ពុល ហើយ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​ដែល​ចូល​ទៅ​បំបាត់​ភាព​មិន​ល្អ​ចេញ។

ជាង​នេះ​អ្នក​ដែល​ឧស្សាហ៍​កើត​មាន​មុន ក៏​ងាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដែរ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ស្រស់​ថ្លា​និង​ភ្លឺ​ចេញ​ពី​ខាង​ក្នុង។

៦) ជួយ​ការពារ​មិន​ឲ្យ​ចាស់​មុន​អាយុ

2

បន្ថែម​ពី​លើ​ការ​សម្អាត​ជាតិ​ពុល ទឹក​ក្តៅ​ក៏​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​មិន​ចាស់​ជាង​វ័យ ផ្នែក​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​ក៏​មិន​ឃើញ​ដក់​ជាប់ ហើយ​ជាង​នេះ​វា​ជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូចខាត​ដោយ​រ៉ាឌីកាល់​សេរី ដើម្បី​ធ្វើ​ស្បែក​មើល​ទៅ​រលោង​មិន​ជ្រីវជ្រួញ។

៥) ជួយ​រក្សា​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ

3

វា​ក៏​ជួយ​ឲ្យ​ស្បែក​ក្បាល​មាន​សំណើម នឹង​មិន​ងាយ​កើត​មាន​អង្គែ​នោះ​ទេ។ នៅ​ពេល​ដែល​ស្បែក​ក្បាល​មាន​សុខភាព​ល្អ វា​ក៏​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មើល​ទៅ​រលោង​និង​មាន​សភាព​ទន់។

៤) ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា

4

ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ឲ្យ​រាងកាយ​បែកញើស ចេញ​ជាតិ​ខ្លាញ់ និង​ជួយ​ឲ្យ​លំហូរ​ឈាម​ដំណើរការ​ល្អ។ បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​មាន​ថាមពល​ឡើង​វិញ និង​ជួយ​រក្សា​ទុក​សារធាតុ​ចិញ្ចឹម​លើ​ស្បែក​ជាប់​បាន​យូរ។

៣) ជួយ​បង្កើន​ប្រសិទ្ធភាព​លើ​ផលិតផល​ដែល​អ្នក​បាន​ប្រើប្រាស់

5

អ្នក​ដែល​ប្រើប្រាស់​ផលិតផល​ Skincare ថែ​រក្សា​ស្បែក​មុខ ស្បែក​ដង​ខ្លួន នៅ​ពេល​ដែល​ទម្លាប់​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​ទៀត​នោះ វា​នឹង​បម្លែង​សារជាតិ​មេតាបូលីស ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព​ពី​ក្រែម​និង​ជាតិ​សំណើម​ដែល​អ្នក​បាន​ប្រើប្រាស់។

ព្រោះ​ជា​ទូទៅ​អ្នក​មិន​អាច​ទទួល​បាន​វីតាមីន​ឬ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​នោះ​ទេ​ពី​បញ្ហា​ដែល​ទទួល​ទាន អ៊ីចឹង​ទាល់​តែ​ប្រើប្រាស់​ផលិតផល​ជំនួយ​ទើប​ជា​ជម្រើស​ល្អ​បំផុត។

២) ជួយ​ឲ្យ​ស្បែក​មាន​សំណើម

6

ប្រសិន​បើ​អ្នក​មិន​ផឹក​ទឹក​គ្រប់គ្រាន់ នោះ​ជាតិ​សំណើម​លើ​ស្បែក​គឺ​មិន​មាន​គ្រប់គ្រាន់​ទេ ឬ​ស្មើ​នឹង​អ្នក​ខ្វះ​ជាតិ​ទឹក។ សាមញ្ញ​បំផុត​ការ​ទទួល​ទាន​ទឹក​ក្តៅ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​រលាក ការ​ឡើង​ភាព​ហើម ហើយ​ជួយ​រឹតបន្តឹង​ស្បែក​របស់​អ្នក។

១) ជួយ​ស្បែក​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ

7

ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ វា​ជួយ​ការពារ​ក្រលៀន​របស់​អ្នក​ប្រឆាំង​នឹង​ជំងឺ​រលាក​ផ្សេងៗ ហើយ​ទាំង​លើ​ស្បែក​ក៏​ត្រូវ​បាន​សម្អាត​មិន​ឲ្យ​មាន​មេរោគ ឬ​បាក់តេរី​មក​បៀតបៀន​ចូល​បាន​ឡើយ។ ដើម្បី​បន្ថែម​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត អ្នក​គួរ​លាយឡំ​នៅ​ចំណិត​ក្រូច​ឆ្មា​ពីរ​បី​ចំណិត​បន្ថែម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក