មុនយកធ្វើប្រពន្ធ ត្រូវមើលឲ្យមែនទែន! បុរសៗដឹងតែស៊យធំហើយ បើជួបមនុស្សស្រី ៣ ប្រភេទនេះ

ការ​សម្រេច​ចិត្ត​យក​នរណា​ម្នាក់​មក​ធ្វើ​ជា​គូ​ស្រករ​ទៅ​ថ្ងៃ​មុខ គឺ​ត្រូវ​រើស​ណាស់ មិន​ថា​តែ​ស្រ្តី​ឬ​បុរស​ទេ ព្រោះ​បើ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ត្រូវ​គ្នា​នឹង​យើង ហើយ​មាន​ការ​គិត​ឆ្គង​គំនិត​គ្នា​ច្រើន ក៏​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ដែរ។

ជៀស​វាង​ទៅ​ថ្ងៃ​មុខ​ទឹក​ភ្នែក និង​ចុង​ក្រោយ​សល់​តែ​រឿង​សោកសៅ​ជាប់​ទ្រូង សម្រាប់​បុរសៗ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន មុន​សម្រេច​ចិត្ត​យក​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​ភរិយា។ ដោយឡែក​ត្រូវ​តែ​ជៀស​ឲ្យ​បាន​នូវ​មនុស្ស​ស្រី ៣ ប្រភេទ​នេះ៖

៣) តែងតែ​ប្រៀបធៀប​ប្តី​ខ្លួន​ឯង​ទៅ​នឹង​ប្តី​អ្នក​ដទៃ

3

បើ​មាន​អ្វី​ចង់​កែ​តម្រូវ ចង់​ណែនាំ​ គួរ​តែ​និយាយ​ត្រង់ៗ​ហើយ​ប្រើប្រាស់​សម្តី​ដែល​អាច​ស្តាប់​ចូល​ត្រចៀក។ ពេល​ខ្លះ​ទើសទាល់​អារម្មណ៍​បន្តិច នាង​តែងតែ​លើក​យក​ប្តី​មិត្តភ័ក្ដិ​នាង ប្តី​អ្នក​ជិតខាង​មក​ជា​គំរូ ហើយ​និយាយ​ថា ប្តី​គេ​អ៊ីចេះ ប្តី​គេ​អ៊ីចុះ គឺ​បំបាក់​ទឹកចិត្ត​មួយ​ទំហឹង​តែ​ម្តង។

ពេល​ខ្លះ​អ្នក​ជា​បុរស​ដែល​ពូកែ​រក​លុយ តែ​មិន​ប្រាកដ​ជា​ពូកែ​ផ្តល់​ក្តី​សុខ​ឲ្យ​គ្រួសារ អ្នក​ខ្លះ​ប្រសព្វ​ខាង​បង្កើត​សុភមង្គល និង​ស្នាម​ញញឹម តែ​មិន​សូវ​ឆ្លាតវៃ​ក្នុង​ការ​បង្កើត​ចំណូល។ ស្តាប់​ទៅ​វា​មាន​តែ​ការ​ប៉ះប៉ូវ​ទៅ​មក​ និង​ខិតខំ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ហើយ​បើ​បាន​ប្រពន្ធ​មក អង្គុយ​ចាំ​តែ​តិះដៀល ចាំ​តែ​មើល​ឃើញ​កំហុស នោះ​ជីវិត​គ្រួសារ​ក៏​មិន​រីកចម្រើន​ទៅ​មុខ​កើត​ដែរ។

២) និយាយ​ដើម​ប្តី​ខ្លួន​ឯង​ទៅ​​ប្រាប់​អ្នក​ក្រៅ

Ice_screenshot_20210331 124906

មិន​យល់​ដែរ មនុស្ស​ស្រី​ខ្លះ​ពេល​ខឹង​ប្តី ឬ​អន់​ចិត្ត​ប្តី បែរ​ជា​យក​រឿង​គ្រួសារ​ឯង​ទៅ​បើក​ចំហ​ឲ្យ​អ្នក​ក្រៅ​ដឹង។ ជា​ស្រ្តី​ខ្លះ មាន​ទាំង​បង្ហោះ​ហែកហួរ​ពេញ​បណ្តាញ​សង្គម​ទៀត​ក៏​មាន​ ចុង​ក្រោយ​សួរ​ថា​នរណា​ចំណេញ នរណា​ខាត?

ចម្លើយ​គឺ​គ្មាន​អ្នក​ចំណេញ​ទេ ពាក្យ​អ្នក​ក្រៅ​បាន​ត្រឹម​តែ​និយាយ ក្តី​សុខ​ឬ​ការ​លំបាក អ្នក​ទាំង​ពីរ​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​រ៉ាប់រង ហើយ​បើ​មាន​កូន​ក្នុង​បន្ទុក​ទៀត មាន​តែ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​របស់​ពួក​គេ និង​ប៉ះពាល់​កិត្តិយស​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ​ទៀត​ផង។

១) ដើរ​ជាប់​បំណុល​នៅ​ខាង​ក្រៅ ហើយ​ទុក​ឲ្យ​ប្តី​រ៉ាប់រង

Ice_screenshot_20210331 124958

ស្រ្តី​ខ្លះ​ល្អ​តែ​នៅ​នឹង​មុខ​ប្តី តែ​មាន​លួច​ចំណាយ​លុយ​លើ​ការ​លេង​ល្បែង ដោយ​ក្នុង​ចិត្ត​ពោរពេញ​ដោយ​ភាព​ចង់​មាន​ចង់​បាន និង​មិន​ឆ្លង​កាត់​ការ​ខិតខំ។ ចុងក្រោយ​សល់​តែ​បំណុល​ជុំ​ទិស ហើយ​ឲ្យ​ប្តី​ចេញ​មុខ​រ៉ាប់រង បើ​ទោះ​មាន​លុយ​សង​គេ ក៏​ស្អុយ​ឈ្មោះ​ឥត​អំពើ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក