កាត់ក្ដីឲ្យប្រកួតមួយស្មើ​គ្នា០-០​អាជ្ញាកណ្ដាលហ្គាណា៣​នាក់​ត្រូវ​អ្នក​គាំទ្រទាំងហ្វូងដេញវ៉ៃ បែកឈាមពេញមាត់(មានវីដេអូ)

រឿង​គឺ​វា​អញ្ចេះ! អ្នក​គាំទ្រក្លិបម្ចាស់​ផ្ទះ Wanamafo Mighty Royals ​បាន​សម្រុកចូល​ទីលាន​ដេញ​វ៉ៃ​អាជ្ញាកណ្ដាលទាំងបី​បន្ទាប់​ពី​ពួក​គាត់​ទទួល​កាត់ក្ដី​ការ​ប្រកួត​ក្នុងក្របខ័ណ្ឌ Ghana Division One League សប្ដាហ៍​ទី​១៤​ទល់​និង​ក្រុមភ្ញៀវ​ Bofoakwa Tano  កាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ។

IMG 20210328 WA0049

លោក Niatire Suntuo Aziz ​អាជ្ញាកណ្ដាលដឹកនាំ​ការ​ប្រកួត រួម​ជាមួយ​ជំនួយការរបស់​គាត់​២​នាក់​ទៀតលោក Suleman Mohammed និង Yakubu Abdul Rahman​ត្រូវ​បាន​អ្នក​គាំទ្រក្រុមម្ចាស់​ផ្ទះ Wanamafo Mighty Royals ​ខឹងសម្បារយ៉ាងខ្លាំង​បន្ទាប់​ពី​លោក​ផ្លុំកញ្ចែរបញ្ចប់​ការ​ប្រកួតភ្លាមៗ។

IMG 20210328 WA0047

លើស​ពី​នេះ​មន្រ្តី​ទី​៤​លោក Hasim Yakubu  ក៏​ត្រូវ​អ្នក​គាំទ្រ​ទាំង​នោះ​វាយ​ឲ្យ​របួស​ផង​ដែរ។តាម​រយៈរបាយការណ៍​អ្នក​គាំទ្រ​ក្រុមម្ចាស់​ផ្ទះបាន​សម្រុក​ចូល​ទីលាន​ទាំងកម្រោល​សម្ដៅ​ទៅ​អាជ្ញាកណ្ដាល​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ដែល​លទ្ធផល​ស្មើគ្នា០​ទល់០។

IMG 20210328 WA0046

រឿង​ដែលងាយកើត​ឡើង​គឺ​អ្នក​គាំទ្រទាំងនោះអង្គុយ​ជិត​តំបន់​របស់​អាជ្ញាកណ្ដាល​ហើយ​គ្រាន់​តែ​ចប់​ភ្លាម​សម្រុក​ទៅ​តែ​ម្ដង។ អ្នក​គាំទ្រ​ទាំង​នោះ​ទេ​បាន​និយាយ​ថា​ក្រុមរបស់​គេ​សម​តែ​ឈ្នះការ​ប្រកួត​នេះ​ហើយ​អាជ្ញាកណ្ដាល​កាត់​សេច​ក្ដី​មិន​យុត្តិធម៌៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: