ជារឿយៗបុរសមិននិយាយស្តី ឬ ចែករំលែកគំនិតរបស់ពួកគេជាមួយនរណាម្នាក់ឡើយ ប៉ុន្តែស្វាមីដែលស្រឡាញ់ប្រពន្ធរបស់ពួកគេពិតប្រាកដ មានទម្លាប់ចែករំលែករឿងតូចតាចជាមួយប្រពន្ធរបស់ខ្លួនជានិច្ច។ ប្តីប្រភេទនេះមានរឿងអ្វ៏ក៏ប្រាប់ប្រពន្ធដែរ មិនថាជារឿងសប្បាយ ឬ សោកសៅ ព្រោះក្នុងចិត្តគាត់គឺមានតែប្រពន្ធទេដែលអាចចែករំលែកអារម្មណ៍ជាមួយគាត់បាន។ បុរសទាំងនេះស្រឡាញ់ប្រពន្ធបំផុតគ្រាន់តែគាត់មិនសូវចេះនិយាយផ្អែមល្ហែមតែប៉ុណ្ណោះ៖
១.មានឆន្ទៈធ្វើកិច្ចការផ្ទះជាមួយប្រពន្ធ៖ ស្ត្រីជាច្រើនតែងតែលះបង់ប្រយោជន៍ខ្លួន តែងតែធ្វើអ្វីៗគ្រប់យ៉ាង គិតថាប្តីខំធ្វើការ ដូច្នេះពេលត្រឡប់មកផ្ទះវិញ ពួកគេមិនហ៊ានសុំជំនួយពីប្តីឡើយ។ ប៉ុន្តែបុរសដែលស្រឡាញ់ប្រពន្ធគឺបុរសដែលមកផ្ទះវិញហើយដោះអាវធ្វើការផ្ទះជាមួយប្រពន្ធ។ ការចែករំលែកកិច្ចការផ្ទះគឺជាអាថ៌កំបាំងនៃអាពាហ៍ពិពាហ៍ដ៏រីករាយ។
២.ប្រាប់អ្នកដទៃអំពីប្រពន្ធរបស់អ្នក៖ គាត់នឹងមិនស្ទាក់ស្ទើរក្នុងការនាំប្រពន្ធរបស់គាត់ទៅជួបមិត្តភ័ក្តិ និងមិត្តរួមការងារដោយមោទនភាព និងកិត្តិយសដែលមានប្រពន្ធរបស់គាត់ជាមួយគាត់។ ទោះប្រពន្ធគាត់មិននៅក្បែរក៏គាត់តែងតែលើកឡើងពីនាងដែរ។ នេះជាមនុស្សប្រុសដែលស្រឡាញ់ប្រពន្ធខ្លាំងណាស់។
៣.ចូលចិត្តនិយាយជាមួយប្រពន្ធ៖ ជារឿយៗបុរសមិននិយាយស្តី ឬ ចែករំលែកគំនិតរបស់ពួកគេជាមួយនរណាម្នាក់ឡើយ ប៉ុន្តែស្វាមីដែលស្រឡាញ់ប្រពន្ធរបស់ពួកគេពិតប្រាកដ មានទម្លាប់ចែករំលែករឿងតូចតាចជាមួយគ្នា។
មិនមែនថាគាត់ជាមនុស្សចូលចិត្តរៀបរាប់នោះទេ គ្រាន់តែគាត់ចង់បង្ហាញការខ្វល់ខ្វាយចំពោះគ្នាទៅវិញទៅមក មិនត្រឹមតែនៅទីសាធារណៈប៉ុណ្ណោះទេ តែវាជាការខ្វាយខ្វល់ដែលគាត់តែងតែមានចំពោះប្រពន្ធ។ ពួកគេតែងតែនិយាយល្អពីគ្នាទៅវិញទៅមក និងផ្តល់អ្វីដែលល្អបំផុតដល់គ្នាទៅវិញទៅមក។
៤.ព្យាយាមធ្វើការជានិច្ច៖ បន្ថែមពីលើសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ដែលស្វាមីមានចំពោះភរិយា បុរសដែលស្រឡាញ់ភរិយាតែងតែមានអារម្មណ៍ថា ខ្លួនត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះប្រពន្ធ និងកូន។
ភាគច្រើន គាត់តែងតែផ្តល់ពេលវេលាឱ្យប្រពន្ធបានច្រើន មិនថាគាត់រវល់យ៉ាងណាក៏ដោយ។ នៅពេលដែលស្វាមីតែងតែគិតពីប្រពន្ធ និងផ្តល់អាទិភាពដល់នាង នាងនឹងក្លាយជាប្រពន្ធដ៏មានសំណាងបំផុត។
៥.ថែរក្សាប្រពន្ធអំឡុងពេលមានផ្ទៃពោះ៖ ស្ត្រីត្រូវការសេចក្តីស្រឡាញ់ ការបារម្ភ និងការយកចិត្តទុកដាក់ពីស្វាមី។ យ៉ាងណាមិញ មានបុរសជាច្រើនដែលខូចចិត្តខ្លាំង ធ្វើឲ្យប្រពន្ធឈឺចាប់ខ្លាំង ពិសេសព្រងើយកន្តើយដាក់ប្រពន្ធអំឡុងពេលនាងមានផ្ទៃពោះ។ ខុសពីប្តីដែលល្អ ព្យាយាមលើកទឹកចិត្ត និងមើលថែប្រពន្ធគ្រប់បែបយ៉ាងតាមអ្វីដែលប្រពន្ធត្រូវការ ទោះគាត់មិនពូកែនិយាយពាក្យផ្អែមល្ហែមតែគាត់ជាប្តីដែលម៉ត់ចត់បំផុត៕