គ្រោះថ្នាក់ដែលបង្កមកពីទម្លាប់ខាំក្រចកដៃលេង ដែលអ្នកគួរកែប្រែមុនយឺតពេល

យោងតាម ក្មេងស្រីម្នាក់ ថ្មីៗនេះបានចែករំលែករឿងផ្ទាល់ខ្លួនរបស់នាងដើម្បីព្រមានអ្នកដែលមានទម្លាប់ខាំក្រចករបស់ពួកគេ។ សកម្មភាពហាក់គ្មានគ្រោះថ្នាក់នេះបានធ្វើឱ្យនាងរងការឆ្លងមេរោគធ្ងន់ធ្ងរបង្ខំឱ្យនាងចូលមន្ទីរពេទ្យដើម្បីព្យាបាល ។

វីដេអូនេះត្រូវបានបង្ហោះនៅលើ TikTok ដោយគណនី @breezzyy.yy ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អនឡាញយ៉ាងឆាប់រហ័ស។ ក្នុងវីដេអូ ក្មេងស្រីបង្ហាញដៃនាង ដោយមានតែមេដៃប៉ុណ្ណោះដែលត្រូវលាតត្រដាង។ អមដោយចំណងជើងថា "សញ្ញាព្រមានថាអ្នកគួរឈប់ខាំក្រចករបស់អ្នក" បើមិនចង់មានបញ្ហាសុខភាពដូចនាង។

តាមដំណើររឿង នាងមានរបួសបន្តិចបន្តួចដោយសារតែរបូតស្បែកជុំវិញក្រចកបង្កើតលក្ខខណ្ឌឱ្យបាក់តេរីចូលរហូតបណ្តាលឱ្យហើមធ្ងន់ធ្ងរ ។ ជាលទ្ធផល នាងត្រូវវះកាត់ដើម្បីយកមេរោគចេញ។

Cover Copy

"ខ្ញុំមានទម្លាប់ខាំក្រចក និងខាំទាញស្បែកដៃនៅជុំវិញក្រចក ដែលទម្លាប់នេះធ្វើឱ្យខូចស្បែក បង្កើតឱកាសឱ្យបាក់តេរី មេរោគ និងផ្សិតចូល។ ប្រសិនបើមុខរបួសប្រែជាក្រហម ហើម និងឈឺចាប់ អ្នកគួរតែទៅមន្ទីរពេទ្យអោយបានឆាប់រហ័ស។

បន្ទាប់ពីការបង្ហោះវីដេអូនេះ បានក្លាយជាប្រធានបទលើអ៊ីនធឺណេត ដែលមានអ្នកចូលមើលជាង 50 លានដង និងមតិរាប់ពាន់។ មនុស្សជាច្រើនបានចែករំលែកថា ពួកគេក៏ធ្លាប់ជួបប្រទះស្ថានភាពស្រដៀងគ្នានេះដែរ ដោយសារទម្លាប់នេះ។

យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ សម្រាប់ការខាំក្រចកគឺជាទម្លាប់ទូទៅជាពិសេសក្នុងចំណោមកុមារនិងមនុស្សវ័យជំទង់។ ការសិក្សាមួយចំនួនបង្ហាញថា កុមារដែលឪពុកម្តាយធ្លាប់ខាំក្រចករបស់ពួកគេ តែងតែមានទម្លាប់ដដែលៗ ទោះបីជាឪពុកម្តាយបោះបង់ចោលវាមុនពេលកូនកើតក៏ដោយ។

Bite Your Nails Or Pic

ការខាំក្រចកជាញឹកញាប់ជាទង្វើដោយមិនដឹងខ្លួន ដែលកើតចេញពីភាពតានតឹង ឬ ការថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអូសបន្លាយយូរ វាអាចធ្វើឱ្យខូច keratin ការលូតលាស់ក្រចកយឺត ហើយថែមទាំងនាំឱ្យមានការឆ្លងធ្ងន់ធ្ងរ ជំងឺរលាកស្បែក និងការខូចខាតជាអចិន្ត្រៃយ៍។

មិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពប៉ុណ្ណោះទេ របួសទាំងនេះក៏ធ្វើឲ្យមានការឈឺចាប់ ប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។ ដូច្នេះហើយ អ្នកជំនាញណែនាំថា អ្នកដែលមានទម្លាប់ខាំក្រចកគួរតែបោះបង់វាចោលមុនពេលវាយឺតពេល៕