ស្រ្តីជនជាតិថៃត្រូវបានគេចាត់ចំណាត់ថ្នាក់ ក្នុងចំណោមស្រ្តីដែលមានដើមទ្រូងតូចជាងក្នុងពិភពលោក ហើយជាដំណោះស្រាយគេហទំព័រជំនាញប្រចាំប្រទេសថៃមួយក៏បានចែករំលែកនៅការអនុវត្តបែបធម្មជាតិ តាមរយៈការទទួលទានដ៏ត្រឹមត្រូវ ដើម្បីជួយដល់ការលូតលាស់អរម៉ូន និងបង្កើនទំហំដើមទ្រូង (សុដន់) ឲ្យធំជាងមុន។
ក្នុងនោះមានអាហារ ៥ ប្រភេទអាចជួយអ្នកបាន បន្ថែមពីលើការហាត់ប្រាណ ឬសកម្មភាពផ្សេងៗ៖
៥) ទ្រូងនិងស្លាបមាន់
សាច់មានផ្ទុកនូវកូឡាជេនដែលជួយឲ្យស្បែករឹងមាំ ហើយវាក៏មានផ្ទុកនូវអរម៉ូនលូតលាស់ដែលចូលរួមចំណែកដល់ការបណ្ដុះជាលិកាត្រង់ផ្នែកដើមទ្រូងនោះផងដែរ។
៤) ស៊ុត
ស៊ុតសំបូរទៅដោយជាតិប្រូតេអ៊ីនដែលជួសជុលជាលិកា ដែលបានខូចទ្រង់ទ្រាយទៅតាមអាយុកាល ហើយត្រលប់មកជាភាពរឹងមាំនិងតឹងណែនល្អវិញ។
៣) ប្រភេទគ្រាប់រុក្ខជាតិ
មិនថាតែគ្រាប់ Almond គ្រាប់សណ្តែក ឬគ្រាប់ពោតសុទ្ធតែសំបូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់។ ជាងនេះវីតាមីន E និង B ដែលមានប្រយោជន៍បំផុតសម្រាប់ការលើកសម្រស់របស់នារី ក៏មានផ្ទុកនៅក្នុងនោះដែរ។
បន្ថែមពីនេះអាស៊ីតលីណូលីក ក៏នឹងជួយឲ្យដើមទ្រូងមានភាពតឹងណែន ហើយកាន់តែឆាប់រីកទំហំធំលឿនជាងមុន។
២) ទឹកតៅហ៊ូ
ការកិនទឹកតៅហ៊ូទទួលទាន គឺល្អខ្លាំងណាស់ ព្រោះវាមានផ្ទុកនូវអរម៉ូនភេទស្រី ដែលទទួលខុសត្រូវដល់ការលូតលាស់ផ្នែករាងកាយនានា ជាពិសេសគឺត្រង់ផ្នែកទ្រូងឲ្យឡើងពេញ មូលក្លង់ ហើយក៏ជួយឲ្យស្បែកមានសភាពភ្លឺជាងមុនថែមទៀត។
១) ទឹកដូង
ទឹកដូងអាចជួយឲ្យរាងកាយបញ្ចេញបន្ថែមនូវអរម៉ូនអឺស្រ្តូសែន ដែលជាអរម៉ូនធម្មជាតិរបស់ស្រ្តីទទួលខុសត្រូវចំពោះការរីកលូតលាស់នូវផ្នែកពិសេស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក