តាមក្បួនបុរាណនិងហុងស៊ុយ គេណែនាំឲ្យមនុស្សរាល់គ្នាជៀសឲ្យបាននៅការរើសរបស់ទាំង ៦ នេះ ដែលចៃដន្យប្រទះឃើញជ្រុះនៅតាមផ្លូវ ហើយមិនមែនជារបស់យើង ព្រោះវាអាចតោងសំណាងអាក្រក់មកជាប់ខ្លួនអ្នកនិងចូលមកក្នុងផ្ទះរបស់អ្នក៖
៦) លុយ កាបូបលុយ និងស្រោមសំបុត្រ
ជាធម្មតាពេលឃើញលុយ ឬកាបូបលុយធ្លាក់នៅនឹងមុខយើង យើងប្រាកដជានៅមិនស្ងៀមចង់រើសយកវាភ្លាមៗ តែទោះជាយ៉ាងណាតាមក្បួនហុងស៊ុយរបស់ទាំងនោះគឺជារបស់នាំសំណាងមិនល្អដល់យើង។
វាស្មើនឹងយើងទៅទទួលសំណាងអាក្រក់ពីគេ ពីម្ចាស់ដើម ហើយតាមជំនឿ អ្វីដែលមិនមែនជារបស់យើង មុននិងក្រោយវាគង់តែបាត់បង់ទៅវិញទេ។ ប្រសិនជាឃើញហើយចូររើសវាយកទៅតម្កល់ទុកនៅកន្លែងណាដែលអាចឲ្យម្ចាស់ដើមត្រលប់មកយកវិញបាន ដូចជានៅប៉ុស្តិ៍ប្រចាំតំបន់ ឬរាយការណ៍តាមប្រព័ន្ធណាមួយជាដើម។
៥) ស្លឹកឈើជ្រុះពីដើមឈើវ័យចំណាស់
ដើមឈើធំៗ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ ក៏រមែងជ្រុះនៅស្លឹកឈើជាច្រើនរាប់មិនអស់។ តាមព្រេងនិទានដើមឈើធំអាយុកាន់ឆ្នាំ រមែងស្ថិតនៅក្បែរទីបញ្ចុះសព ដែលស្លឹកឈើដែលជ្រុះ ស្មើនឹងសំណាងមិនល្អដូចគ្នា បើយកចូលផ្ទះ គឺដូចនាំអបទ្រព្យចូលផ្ទះអ៊ីចឹង។
៤) ថ្មតាមផ្លូវ
មនុស្សជាច្រើនឃើញថាដុំថ្មនៅតាមផ្លូវស្អាត ក៏គិតថាចង់យកវាមកដាក់នៅផ្ទះ មកតុបតែងផ្ទះ តែត្រូវចាំ របស់ទាំងនោះជាសញ្ញាមិនល្អនោះទេ។
តាមជំនឿពីបុរាណគេជឿថា ថ្មដែលនៅតាមផ្លូវ ដែលគ្មានម្ចាស់គឺរមែងត្រូវគេប្រមូលយកទៅរៀបចំនៅក្បែរទីបញ្ចុះសព បែបហ្នឹងវាពុំមែនជារបស់ល្អឡើយ។
៣) កញ្ចក់ដែលបែក
ប្រសិនកញ្ចក់នោះបែកប្រេះស្រាំ ហើយត្រូវបានគេបោះបង់ចោល ទោះវានៅអាចប្រើបានបន្តិចក្តី ក៏មិនត្រូវយកវាមកផ្ទះនោះដែរ។
តាមជំនឿពីបុរាណគេជឿថា វាត្រូវបានផ្សាភ្ជាប់ទៅនឹងក្មេងស្រីម្នាក់ដែលមានជីវិតអាពាហ៍ពិពាហ៍ ហើយត្រូវបានប្រេះស្រាំ បែកបាក់គ្នា ទើបកញ្ចក់ក្លាយទៅជាអំបែងបែបនោះ។ តាមភូមិខ្លះ គេរមែងរុំកញ្ចក់នោះ ដោយក្រណាត់មួយដែលមានអំបិលលាយឡំជាមួយ ហើយយកវាទៅបោះចោលនៅកន្លែងឆ្ងាយ។
២) គ្រឿងអលង្ការ
វាដូចគ្នាទៅនឹងកាបូបលុយ ឬលុយក្រដាសដែរ ដោយវាជារបស់ដែលអ្នកមិនគួររើសទេ ទោះឃើញធ្លាក់នៅតាមដងផ្លូវក៏ដោយ។ អ្នកធ្លាប់លឺទេ ពេលម្ចាស់ដើមធ្លាក់បាត់របស់នោះ គេតែងតែនិយាយថា ឲ្យអស់ស៊យអស់ចង្រៃទៅចុះ បែបនេះវាស្មើនឹងអ្នកទទួលយកពាក្យទាំងនោះពីគេហើយ។
១) យករូបថតរបស់សត្រូវមកទុកក្នុងផ្ទះ
តាមជំនឿគេនិយមជឿថា រូបថតរបស់មនុស្សម្នាក់គឺតំណាងឲ្យវិញ្ញាណមួយ ហើយប្រសិនក្នុងរូបថតនោះពុំមែនជារូបថតរបស់មនុស្សដែលអ្នកស្រលាញ់ចូលចិត្ត ទោះមានតម្រូវការឬអ្វីបែបណា ក៏កុំយកវាមកទុកក្នុងផ្ទះរបស់អ្នកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក