គាស់រំលើងឲ្យ​របើក បើក​បង្ហាញសកម្មភាព​បាល់​ទាត់​ក្នុង​លីគ​នា​នាក្នុងតំបន់​អាស៊ាន​ប្រចាំ​សប្ដាហ៍​នេះ

ជាការពិតណាស់! ទោះ​បី​ជា​ពេល​នេះ​ស្ថិត​ក្នុង​ថ្ងៃ​សម្រាក FIFA Day ប៉ុន្តែ​សកម្មភាពនៃ​ការ​ប្រកួត​ក្នុង​លីគកំពូលនានាស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​នៅ​តែ​បន្ត​មិន​ឈប់ ហើយ Knongsrok Sport នាំ​ប្រិយមិត្តមក​ដឹង​ត្រួសៗ​អំពី​ការ​ប្រកួត​នានា​ក្នុង​លីគកំពូលទាំង​អស់​រួម​ទាំង​កម្ពុជា ថៃ វៀតណាម...។

លីគកំពូលអូស្រ្តាលី៖

សន្ទុះនៃការប្រកួតប្រជែងដណ្តើមពានលីគ​កំពូលអូស្រ្តាលី A-League បង្ហាញថាគ្មានសញ្ញានៃការបន្ថយល្បឿននោះ​ទេ​ ខណៈដែល Adelaide United និង Melbourne City បន្ត​ប្រដេញក្រុមឈរនៅលើកំពូលតារាងយ៉ាង​ប្រកៀកប្រកិត។

ExkCRFXUcAQeATT

ក្រុម Central Coast Mariners ដែលទទួលបានចំណាត់ថ្នាក់កំពូលកាលពីប៉ុន្មានសប្តាហ៍មុន កំពុងចាប់ផ្តើមបាត់បង់ពិន្ទុបណ្ដើរៗ ខណៈក្រុម Mariners បានបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Melbourne City FC ហើយបន្ទាប់មកបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម Melbourne Victory នៅ ៥ ថ្ងៃក្រោយ។

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀងបន្តភាពមិនទាន់​បរាជ័យ

165525746_2885929011625455_626238724780593932_o

ក្រុមកងយោធពលខេមរភូមិន្ទអេហ្វទទួលបានជ័យជំនះលើកដំបូងនៃយុទ្ធនាការឆ្នាំ ២០២១ បន្ទាប់ពីយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-១ ។ ទោះយ៉ាងណាក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានបង្ហាញភាពខ្លាំងរបស់​ខ្លួន​វិញ​នៅ ៤ ថ្ងៃក្រោយមក បន្ទាប់​ពីដណ្តើមបានជ័យជម្នះ ៣-២ លើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិកាល​ពី​ម្សិលមិញមកឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងលីគដែល​មាន១៣ ក្រុម។

167028402_2886313644920325_6490437120629977318_o

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់នីមួយៗបានធ្វើឲ្យភ្នំពេញក្រោនទទួលបានជ័យជម្នះ ២-១ លើគីរីវង់សុខសែនជ័យក្នុង​ដី​ខេត្តតាកែវ។បច្ចុប្បន្នក្រោន​នៅ​កំំពូលតារាងលីគមាន​ពិន្ទុស្មើ​ជាមួយក្រុមព្រះខ័នរាជស្វាយរៀងដែលបានយកឈ្នះណាហ្គាវើលដ៏ ៣-១ កាល​ពី​ល្ងាចមិញ។

ថៃ៖ ក្រុម Suphanburi FC បានរួចផុតពីការកាត់ចោល ក្រុម Buriram United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ Port លេខ ៣

លីគកំពូលថៃឆ្នាំ ២០២០-២១ បានបញ្ចប់នៅសប្តាហ៍នេះ ហើយព័ត៌មានសំខាន់មួយដែលត្រូវបានលេចចេញគឺការខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ Suphanburi ធ្វើឲ្យ​ពួក​គេ​រក្សា​ដង្ហើម​ដក​ក្នុង​លីគ​កំពូលរដូវ​កាល​ក្រោយ។

ដំបូងឡើយក្រុម Suphanburi ត្រូវលេងក្នុងការប្រកួតមួយដែលបានពន្យារពេលជាមួយក្រុម Chiangrai United ហើយខ្សែប្រយុទ្ធប្រេស៊ីល Caion រកបាន ២ គ្រាប់នៅតង់ទី ២ ដើម្បីធានាបានជ័យជម្នះ ២-១ ។ លទ្ធផល​នេះ​ពួក​គេ​មិនទាន់ផុតពីគ្រោះថ្នាក់នៅឡើយទេ ខណៈដែល Sukhothai FC រង់ចាំពួកគេ ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ព្រោះថាជ័យជម្នះសម្រាប់ក្រុមទាំងពីរក្នុង​ការ​ប្រកួតចុងក្រោយ មានន័យថាពួក​គេ​អាច​រក្សាកៅអី​ក្នុង​លីគកំពូលបន្ត​ទៀត។

ExkhHQlVIAMKeT6

ការ​ប្រកួតវគ្គ​ទី​មួយមិន​មាន​គ្រាប់​បាល់ទេ ហើយបានបន្តឈានដល់តង់ទី ២ កីឡាករ Leandro Assumpção ស៊ុតនៅនាទីទី ៧៩ដណ្តើមបានជ័យជម្នះលើម្ចាស់ផ្ទះ ។ ទោះបី Sirimongkon Kitbunjong​ របស់ Suphanburi ទទួលបានកាតក្រហមនៅ​ ៣ នាទីក្រោយមកក៏ Sukhothai FC មិនអាចស៊ុត​បញ្ចូល​ទី​ហើយ​ពួក​គេ​ក៏​ធ្លាក់​ទៅ​លីគ​ទី​២​ទៅ។

ExkhHlOVgAgHzzk

Trat FC និង Rayong FC ក៏ត្រូវបានជម្រុះទៅក្រុម T2 ដែរដោយបញ្ចប់នៅលេខ ១៥ និង ១៦ រៀងៗខ្លួន។ ទន្ទឹមនឹងនេះក្រុម Buriram United បានបញ្ចប់រដូវកាលរបស់ពួកគេ ជាមួយនឹងជ័យជម្នះ ២-០ លើក្រុម BEC Tero Sasana ដោយ​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់របស់ Maicon Marques ។ ពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ដោយមាន ៦៣ ពិន្ទុ។

Port FC បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ បន្ទាប់ពីស្មើ ២-២ ជាមួយក្រុម Nakhon Ratchasima ខណៈដែលក្រុម BG Pathum United បានឈ្នះពានលីគ​កំពូល​ថៃ​រួច​ទៅ​ហើយ​កាល​ពី​សសប្ដាហ៍មុន។

លីគ​វៀតណាម៖  Hoang Anh Gia Lai បន្ត​ឈរ​កំពូលតារាងយ៉ាងរឹងមាំក្រោយ​ឈ្នះ HCMFC

ជ័យជម្នះ​៣​ទល់​០​លើ​ក្រុម​​ HCMFC របស់​លោក  Alexander Polking ៣​ទល់០ ក្រុម Hoang Anh Gia Lai  ដែល​ដឹកនាំ​ដោយ​អតីតគ្រូបង្វឹក​ថៃលោក Kiatisuk Senamuang បាន​រក្សា​ដំណែង​កំពូលតារាង​លីគ​កំពូ​វៀតណាម​យ៉ាង​រឹងមាំ។ ចំណែក​ក្រុម​ជើងឯកចាស់ Viettel បាន​កត់​ត្រាជ័យជម្នះ​១​ទល់​០​លើ​ក្រុម Song Lam Nghe An ខណៈដែល​Than Quang Ninh ឈ្នះ​ក្រុម​Hai Phong ២​ទល់​០។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: