កុំ​ទាន់​រក​ថ្នាំ មក​សាក​បរិភោគ​របស់ ៤ ប្រភេទ​នេះ​សិន ក៏​អាច​លុប​បំបាត់​ស្នាម​សង្វារ​បាន​ដែរ

ស្នាម​សង្វារ​លើ​ស្បែក រមែង​លេច​ចេញ​ឡើង នៅ​ពេល​ដែល​អ្នក​ឡើង​ទម្ងន់​លឿន ឬ​ស្រក​ទម្ងន់​ទៅ​វិញ​លឿន និង​ពេល​ខ្លះ​ដោយសារ​យើង​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ ឬ​ឆ្លង​កាត់​ការ​វះកាត់​ណា​មួយ​ជា​ដើម។

Color Vector Illustration Cellulite Problem Female Hips Rear View Side View Fat Deposits Female Buttocks Hip With Orange Peel Macro View_156811 100

ដំណោះស្រាយ​មនុស្ស​ភាគ​ច្រើន​រមែង​រក​ថ្នាំ​យក​មក​លាប ដើម្បី​លុប​បំបាត់​វា និង​ជួយ​បន្តឹង​ស្បែក។ យ៉ាង​ណា​ក៏​ជឿ​ថា​មនុស្ស​មួយ​ចំនួន​មិន​ចង់​ប្រើប្រាស់​ថ្នាំ​អ្វី​នោះ​ទេ ហើយ​ចង់​ព្យាបាល​តាម​បែប​ធម្មតា អ៊ីចឹង​មក​អាន​អត្ថបទ​នេះ​គឺ​ត្រូវ​ហើយ។

ត្រឹម​តែ​ទម្លាប់​នៃ​ការ​ទទួល​ទាន ក៏​អាច​ជួយ​អ្នក​បាន​មួយ​ផ្នែក​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​របស់ ៤ ប្រភេទ​ដែល​អាច​ជួយ​លុប​បំបាត់​ស្នាម​សង្វារ​លើ​ស្បែក៖

៤) ត្រី​សាម៉ុង

OLYMPUS DIGITAL CAMERA Processed With VSCO With N1 Preset

ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ ជាង​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​អូមេហ្គា-៣ ដែល​ជួយ​ព្យាបាល​និង​ជួសជុល​កោសិកា​ស្បែក​ឡើង​វិញ​ផង​ដែរ។ ក្រៅ​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​ឈាម​រត់​ស្រួល និង​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​ខ្លួន​ទៀត​ផង។

៣) ម្ទេស

1

ទម្លាប់​នៃ​ការ​ទទួល​ទាន​ម្ទេស ក្រៅ​ពី​ជួយ​ផ្តល់​ជាតិ​វីតាមីន B6 ដែល​ជួយ​ស្តារ​មុខងារ​លើ​ស្បែក​ត្រលប់​មក​វិញ វា​ក៏​ជួយ​ប្រឆាំង​នៅ​ការ​កើត​ប្រហោង​លើ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ប្រេង​អូលីវ

2

ប្រេង​អូលីវ​អាច​ធ្វើ​ឲ្យ​អ្នក​ធាត់ តែ​បើ​អ្នក​ទទួល​ទាន​វា​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ នោះ​វា​នឹង​ល្អ​ចំពោះ​រាងកាយ​ទៅ​វិញ។ ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្បែក​ឡើង​សភាព​ក្រាស់​ជាង​មុន និង​ជួយ​កាត់​បន្ថយ​ការ​រីក​លូតលាស់​ភាព​ធាត់​នៃ​ស្បែក។

១) អាហារ​ដែល​មិន​ចម្អិន​ឆ្អិន​ខ្លាំង

3

ប្រភេទ​អាហារ​ទាំង​នោះ​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ​ និងសាច់មួយ​ចំនួន ដែល​មិន​ទាមទារ​ការ​ចម្អិន​នៅ​កម្តៅ​លើស​ពី ១០០ អង្សា វា​នឹង​ជួយ​ស្តារ​កោសិកា​ស្បែក​ឡើង​វិញ ហើយ​ក៏​រំញោច​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ប្រាណ​​បាន​ល្អ​ថែម​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក