មានតែផ្ទះដែលមានភាពចម្រុងចម្រើន និងអាចទទួលបានលាភសំណាងនោះទេ ទើបអាចប្រទះឃើញសត្វទាំង ៤ ប្រភេទនេះចូលមក។ ម្ចាស់ផ្ទះទាំងឡាយ បើក្នុងបរិវេណផ្ទះអ្នក ប្រទះឃើញសត្វខាងក្រោមចូលមក ចូរកុំដេញវា ព្រោះវានាំលាភ នាំសំណាងមកឲ្យអ្នកទេ៖
៤) សត្វចាប
សត្វចាបវាមិនចេះតែធ្វើសំបុកនៅកន្លែងណាងាយៗនោះទេ លុះត្រាតែកន្លែងនោះមានភាពស្ងប់ស្ងាត់និងមានសភាពស្ងួត។ បែបនេះការដែលវាមកធ្វើសំបុក ឬហោះមកច្រៀងនៅជុំវិញផ្ទះអ្នក តាមក្បួនហុងស៊ុយគឺបង្ហាញថា អ្នកនឹងទទួលបានសំណាងល្អច្រើនក្នុងជីវិត ហើយជួបតែរឿងល្អ រីឯសមាជិកគ្រួសារក៏រមែងមានសុខភាពល្អថែមទៀតផង។
៣) ទន្សាយ
សត្វទន្សាយជាសត្វដែលគួរឲ្យស្រលាញ់ និងឈ្លាសវៃ។ សត្វនេះវានឹងនាំឲ្យមានភាពរីកចម្រើននៅក្នុងការងារ ឬ អាជីវកម្មរបស់អ្នក ហើយបើអ្នកនៅលាវវាក៏នឹងឲ្យតម្រុយថាអ្នកនឹងឆាប់ដល់គូ រីឯអ្នកដែលមានគូហើយនឹងនាំឲ្យកាន់តែស្រលាញ់គ្នា បន្ថែមក្តីសុខជាងមុន។
សម្រាប់សត្វទន្សាយរត់ចូលផ្ទះ គឺជារឿងកម្រនឹងកើតមានខ្លាំងណាស់ បែបនេះបើអ្នកជួបប្រទះហើយ យល់ល្អយកវារក្សាទុកនិងចិញ្ចឹមតែម្តងទៅ ព្រោះនេះអាចជាលាភធំក៏ថាបាន។
២) សត្វតុកកែ
តុកកែវាអាចជួយសម្លាប់សត្វមូស និងសត្វល្អិតផ្សេងៗនៅក្នុងផ្ទះបាន។ តាមជំនឿពីបុរាណ ផ្ទះដែលមានសត្វតុកកែនៅ គឺស្មើនឹងវាគោះទ្វារនាំលាភមកឲ្យម្ចាស់ផ្ទះ ហើយដំណើរការការងារអាជីវកម្មកាន់តែមានភាពរលូន និងទទួលបានជោគជ័យជាទីគាប់ចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។
សត្វតុកកែមិនធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ ឬឈឺចាប់អ្វីនោះទេ ហើយបើប្រទះឃើញវា ក៏កុំស្លន់ស្លោដេញវាចេញអី។
១) សត្វឃ្មុំ
បើនៅក្បែរដំបូល ឬបរិវេណនៃផ្ទះណាមួយ ដែលអ្នកយល់ថាពុំមានគ្រោះថ្នាក់សម្រាប់អ្នក។ អ្នកគួរតែកុំព្យាយាមបញ្ចៀសឃ្មុំដែលធ្វើសំបុកនោះចេញអី ព្រោះតាមក្បួនហុងស៊ុយវានាំសំណាងខ្ពស់ណាស់ដល់ម្ចាស់ផ្ទះ។
តាមជំនឿពីពុទ្ធសាសនាក៏ដូចគ្នា ឃ្មុំធ្វើសំបុកនៅផ្ទះមានន័យថា គ្រួសាររបស់អ្នកគឺជាគោលដៅនៃកន្លែងទទួលលាភដែលពួកវានាំមកហើយ។ បើអ្នកជាអ្នកជំនួញ នោះក៏នឹងទទួលបានផលចំណេញធំ ហើយក្នុងគ្រួសារក៏រមែងជួបតែរឿងល្អ និងមិនមានការឈ្លោះទាស់ទែងអ្វីឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក