លោក Sir Alex Ferguson បានបង្ហើបថាគាត់មានការសោកស្តាយរាល់ពេលដែល United ចាញ់ការប្រកួតម្ដងៗ តែអ្វីដែលកាន់តែសោកស្ដាយទៀតនោះ គឺលោកបានបញ្ជាក់ថាការលក់កីឡាករចាស់ៗនៅក្នុងក្រុម 1993/94 team ពិតជាលំបាកសម្រាប់គាត់។
លោក Sir Alex ក៏បានសារភាពថាលោកមានការសោកស្តាយដែលត្រូវលក់កីឡាករក្មេងៗដែលមានទេពកោសល្យមួយចំនួនក្នុងរជ្ជកាលរបស់គាត់។ នៅពេលត្រូវបានគេសួរអំពីការសោកស្តាយដ៏ធំបំផុតដែលគាត់មានក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Man United លោក Sir Alex Ferguson បាននិយាយថា៖“ វាតែងតែមានការសោកស្តាយប៉ុន្តែអ្វីៗគឺត្រូវរង់ចាំជានិច្ច។ ថ្ងៃស្អែកគឺជាថ្ងៃមួយទៀត។ ខ្ញុំតែងតែធ្វើនៅពេលដែលយើងចាញ់ការប្រកួត។
"ប៉ុន្តែបើនិយាយពីការសោកស្តាយ ... គឺកាលពីឆ្នាំ១៩៩៤ ដែលខ្ញុំមានខ្សែការពារបួននាក់ខាងក្រោយហើយខ្ញុំគិតពួកគេហាក់ដូចជាចាស់បន្តិច ហើយនោះជារឿងដ៏អាក្រក់មួយដែលកើតឡើងចំពោះគ្រូបង្វឹក ពីព្រោះបុរសទាំងនេះអស្ចារ្យសម្រាប់ខ្ញុំ។
“[Paul] Parker, [Steve] Bruce, [Gary] Pallister, [Denis] Irwin: ពួកគេជាកីឡាករឆ្នើម។ ពួកគេបានផ្តល់ពេលវេលាឱ្យខ្ញុំរយៈពេល ៩ ឬ ១០ ឆ្នាំហើយភស្តុតាងតែងតែមាននៅលើទីលានបាល់ទាត់។ ពួកគេមើលមិនឃើញទេ តែខ្ញុំបានមើលឃើញ។ បញ្ហាសម្រាប់ខ្ញុំគឺ ‘តើខ្ញុំត្រូវធ្វើយ៉ាងម៉េចចំពោះបញ្ហានេះ?› ។ ខ្ញុំបានរៀបចំចាត់វិធានការមួយសម្រាប់ពួកគេ ហើយពួកគេធ្វើបានល្អ ប៉ុន្តែការនែនាំពួកគេគឺពិតជាពិបាកខ្លាំងណាស់"។
“ នៅពេលដែលត្រូវអនុញ្ញាតឱ្យកីឡាករវ័យក្មេងចាកចេញទៅ វាជារឿងមួយមិនគួរកើតឡើង។ គ្រូបង្វឹកយុវជនគឺអ្នកចាប់ផ្ដើមរឿងនេះពួគគេលេងមិនបានល្អ ហើយមួយចំនួនមានសុខភាពមិនមាំមួន។ ប្រហែលជាគាត់មានអាយុត្រឹមតែ ១៧ ឆ្នាំ ១៨ ឆ្នាំប៉ុណ្ណោះ។ វិធីដែលយើងអាចពន្យល់បានគឺយើងនឹងព្យាយាមរកក្លិបឲ្យគាត់លេង"។
"យើងនឹងព្យាយាមធ្វើឱ្យគាត់មានក្លិបលេងហើយ" យើងសូមអភ័យទោសដែលយើងត្រូវធ្វើវា។ វាពិតគួរឱ្យខ្លាចណាស់ នោះគឺជារឿងអាក្រក់បំផុតដែលត្រូវឱ្យកីឡាករវ័យក្មេងណាម្នាក់ចាកចេញទៅ។ មហិច្ឆិតា និងក្តីសង្ឃឹមនិងបំណងប្រាថ្នាទាំងអស់របស់គាត់គឺចង់លេងអោយក្រុមបិសាចក្រហម Manchester United នៅចំពោះមុខមនុស្ស ៧៥,០០០ នាក់ និងបន្តដំណើរទៅកីឡដ្ឋាន Wembley វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។
"នោះគឺជាមហិច្ឆិតារបស់ក្មេង ៗ គ្រប់រូបដែលមកលេងនៅ Manchester United ហើយនៅពេលដែលអ្នកឲ្យពួកគេចាកចេញ ទាំងដែលពួកគេមិនចង់ចេញ វាជារឿងគួរឲ្យសោកស្ដាយ។ ខ្ញុំពិតជាស្អប់ការសម្រេចចិត្តទាំងនោះណាស់! "។
ក្នុងអំឡុងពេលកាន់តំណែងរយៈ ២៥ ឆ្នាំរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហមលោក Sir Alex ប្រាកដជាត្រូវធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បី ធ្វើឲ្យក្លិបមានភាពល្អប្រសើរ រួមករណីដែលមានភាពចម្រូងចម្រាសដូចជាការលក់ David Beckham ឬ Jaap Stam ដែលជាកីឡាករកើតចេញពីថ្នាលយុវជនឆ្នាំ១៩៩៣។
ទោះយ៉ាងណាការសម្រេចចិត្តរបស់គាត់បានបញ្ចប់ដោយបណ្តាលឱ្យបិសាចក្រហមនៅតែបន្តទទួលបានជោគជ័យ និងបន្តនៅលើកំពូលនៃបាល់ទាត់អង់គ្លេសអស់រយៈពេលជាយូរមកហើយក្រោមការណែនាំរបស់គាត់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក