AC Milan ចង់ឱ្យ Dalot បន្ត​ស្នាក់នៅជាមួយខ្លួន: តើ Solskjaer អនុញ្ញាតឱ្យគាត់នៅទេ?

របាយការណ៍ថ្មីៗពី The Sun បានលើកឡើងថាក្លិប AC Milan ចាប់អារម្មណ៍ចង់ឱ្យ Diogo Dalot បន្តការស្នាក់នៅជាមួយក្លិប ដោយភាគីអ៊ីតាលីបានផ្តល់ប្រាក់ប្រមាណ ១២ លានផោនសម្រាប់តម្លៃទិញផ្ដាច់កុងត្រាខ្សែការពារស្លាបជម្រើស​ជាតិព័រទុយហ្កាល់រូបនេះ។

Https___the4thofficial.net_wp Content_uploads_2021_03_1001488948 1 Scaled

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា Diogo Dalot បើកចំហចំពោះលទ្ធភាពគ្រប់បែបយ៉ាង ដោយសារគាត់សប្បាយចិត្តនៅអ៊ីតាលី ទោះយ៉ាងណាលោក Ole Gunnar Solskjaer ប្រហែលជាចង់ឱ្យគាត់វិលត្រឡប់ទៅប្រទេសអង់គ្លេសវិញក្រោយរដូវកាលនេះបញ្ចប់។

Https___the4thofficial.net_wp Content_uploads_2021_03_1001262988 2048x1356

គ្រូបង្វឹកជនជាតិន័រវេសបាននិយាយកាលពីដើមខែនេះថា៖ «នៅ​ទីនេះ( Man Utd)​គាត់​មិន​ដែល​បាន​ទទួលភាព​រឹងមាំ(Fit) ដើម្បី​ចូល​លេង​នោះទេ ហើយជាអកុសលដោយមានរបួសញឹកញាប់ផង។ ឥឡូវគាត់រឹងមាំណាស់ហើយ​គាត់​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយពួក​គេ” ។

"គាត់កំពុងលេងនៅក្នុងក្លិបធំលើសពីការរំពឹងទុក ជាមួយក្លិប​មួយ​ដែលមានប្រវត្តិសាស្រ្តធំធេង​ហើយ​នេះ​ពិត​ជា​ល្អ​សម្រាប់​គាត់។ដូច្នេះខ្ញុំពិតជាពេញចិត្តចំពោះការអភិវឌ្ឍរបស់គាត់នៅរដូវកាលនេះ ហើយគាត់គឺជាកីឡាកររបស់យើង ហើយយើងទន្ទឹងរង់ចាំទទួលគាត់ត្រឡប់មកវិញ។ "

GettyImages 1231732641

វា​ជា​រឿង​ដែលត្រឹម​ត្រូវ ​នៅ​ពេល​ដែល​យើង​និយាយ​ថា​ការផ្លាស់ទៅ​លេង​នៅ​កីឡដ្ឋាន San Siro របស់ Dalot ក្នុង​រដូវ​កាល​នេះ​គឺ​ពិត​ជា​ជោគ​ជ័យ​។ ពិតណាស់! ជាមួយ AC Milan រូបនេះ​កាល​នេះ​ខ្សែការពារស្លាប​ស្ដាំ​របស់ Man Utd រូបនេះបង្ហាញខ្លួន​បាន២៥ប្រកួត និង​រក​បាន​២​គ្រាប់ ក្រោម​ការ​ដឹកនាំរបស់​លោក Stefano Pioli ។

គាត់បានគ្រប់គ្រងស្ថិតិលេងដ៏សមរម្យមួយចំនួននៅនៅរដូវកាលនេះ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានអភិវឌ្ឍន៍ខ្លួនពីខ្សែការពារស្លាបស្ដាំទៅ​ជា​ខ្សែបម្រើការពារស្លាបស្ដាំនិង​ជាជំនួយក្នុង​តំបន់​ប្រយុទ្ធស្លាបស្ដាំ ដែល​ទាំង​នេះជាអ្វីដែល Solskjaer មិន​មានហើយ Aaron Wan-Bissaka​ធ្វើមិនបាន។

Wan Bissaka

នៅខែធ្នូឆ្នាំ ២០២០ ESPN បានផ្សព្វផ្សាយរបាយការណ៍មួយនៅលើគេហទំព័ររបស់ពួកគេ ដោយអះអាងថាក្រុមប្រឹក្សាភិបាលរបស់​ក្លិបនឹងផ្តល់អាទិភាពដល់ផ្នែកខាងការពារស្តាំនៃក្រុមរបស់លោក Ole Gunnar Solskjaer សម្រាប់ពង្រឹងនៅក្នុងប្រព័ន្ធដោះដូរកីឡាករបន្ទាប់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតនៅក្នុងការ​ប្រកួត​ដែល​មាន Aaron Wan-Bissaka លេង។ ក្នុងកាលៈទេសៈបែបនេះ ការវិលត្រឡប់របស់ Diogo Dalot នឹងធ្វើឱ្យប្រសើរឡើងនូវការប្រកួតរបស់​ក្លិបអង់គ្លេសមួយនេះ ដែលស្រដៀងនឹងការ​ប្រកួតប្រជែងរបស់ Alex Telles ជាមួយ Luke Shaw ។

តើ Diogo Dalot នឹងបន្ថែមអ្វីខ្លះទៀតក្នុងក្រុមរបស់​លោក Solskjaer?

NINTCHDBPICT000612417656 E1602326334827

ទោះយ៉ាងណា Aaron Wan-Bissaka មិនមានអ្វីគួរឱ្យកត់សម្គាល់ទេសម្រាប់ក្រុម Manchester United ចាប់តាំងពីគាត់បានផ្លាស់មកលេងនៅ Old Trafford បន្ទាប់ចាកចេញពីក្លិប Crystal Palace កាលពីរដូវក្តៅមុន។ ទោះយ៉ាងណាក៏ដោយ!មនុស្សម្នាក់មិនអាចបដិសេធភាពខ្វះខាតនៃកីឡាករ​ក្នុងជម្រើសបម្រុងទុកនៅក្នុងតំបន់របស់ខ្លួននោះ​ទេ។

ការ​ត្រឡប់​មក​វិញ​របស់ Dalot មិន​ត្រឹម​តែ​ជំរុញឲ្យ Aaron ប្រឹង​ទ្វេរឡើង​នោះ​ទេ ថែម​ទាំង​ក្លិប​មាន​ជម្រើស​ច្រើនក្នុង​ការ​លេង​បើ​កីឡាករ​ណាម្នាក់​ក្នុង​ចំណោម​ពួក​គេ​របួស ហើយ​វា​ជា​កត្តាមួយ​ដែល​មិនឲ្យ​ក្លិប​ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: