ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្ស ដោយវាមានទំនួលខុសត្រូវក្នុងការច្រោះនិងយកជាតិពុលចេញពីខ្លួន។ យ៉ាងណានៅពេលដែលថ្លើមរបស់អ្នកខូច ឬជួបបញ្ហា នោះវានឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួន មកលើរាងកាយដូចខាងក្រោម៖
១) លេចចេញឆ្នូតរាងបញ្ឈរលើក្រចក
ជាធម្មតាសម្រាប់មនុស្សដែលមានសុខភាពល្អ នោះផ្ទៃក្រចករបស់គេគឺមានសភាពរលោង ហើយគ្មានស្នាមជាំឬរដាក់រដុបអ្វីនោះទេ។ ប៉ុន្តែបើអ្នកឃើញមានស្នាមឆ្នូតបង្ហាញចំៗលើផ្ទៃក្រចករបស់អ្នក នោះមានន័យថា ថ្លើមរបស់អ្នកមានឈាមមិនគ្រប់គ្រាន់ និងកំពុងមានបញ្ហាហើយ ដែលអ្នកត្រូវប្រញាប់យកចិត្តទុកដាក់។
២) ដៃអណ្ដែតឡើងនូវសរសៃពណ៌បៃតង
ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ផ្នែកដៃរបស់អ្នកមានអណ្តែតឡើងនូវសរសៃពណ៌បៃតងឬពណ៌រាងខៀវ ខុសពីប្រក្រតី នោះក៏ជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នមួយដែរ។
៣) ក្រចកដៃឡើងមូល
ចំណាំមើលប្រសិនបើក្រចកដៃរបស់អ្នកលូតមកទៅជារាងកោង ចូលជាទម្រង់រាងមូល នោះគឺជាហានិភ័យខ្ពស់នៃការថយចុះកម្តៅនៅក្នុងឈាម ដែលមនុស្សប្រភេទនេះអាចមានបញ្ហាសុខភាពថ្លើម ឬបំពង់រំលាយអាហារធ្ងន់ធ្ងរ ហើយក៏អាចមានជំងឺបេះដូងពីកំណើតផងដែរ។ ចូរប្រញាប់ទៅរកអ្នកជំនាញផ្នែកនោះ ដើម្បីពិគ្រោះយោបល់។
៤) ការផ្លាស់ប្តូរនៃពណ៌ស្បែក
ប្រសិនណាថ្លើមរបស់មានបញ្ហា ចូរកត់សម្គាល់មើលត្រង់ផ្នែកស្បែកម្រាមដៃមេ និងម្រាមដៃកូន ដែលវាមានពណ៌ខុសគ្នា ដោយពេលអ្នកសង្កត់ផ្នែកពណ៌ក្រហមនោះនឹងបាត់ទៅវិញ។ ចំណុចនេះក៏បង្ហាញច្បាស់ ថាអ្នកត្រូវប្រយ័ត្ន និងគួរប្រញាប់ទៅរកវេជ្ជបណ្ឌិតដើម្បីទទួលបានការអនុវត្តវិធីព្យាបាលនានា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក