ងាយៗ​នរណា​ក៏​អាច​សាក​បាន នេះ​អត្ថប្រយោជន៍​ធំ ៤ ពី​ការ​ដាក់​ខ្ទឹមស​ក្រោម​ក្បាល​ដំណេក

ខ្ទឹម​ស​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់ នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា ហើយ​ជា​រឿយៗ​ក៏​ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​លើ​របៀប​មួយ​ផ្សេង​ទៀត គឺ​យក​វា​មក​ដាក់​ក្រោម​ខ្នើយ តើ​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ឬ​នៅ ថា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ?

តាម​រយៈ​អត្ថបទ​នេះ ក្រោយ​ដឹង​ពី​ប្រយោជន៍​ធំៗ​ទាំង ៤ ហើយ ប្រិយមិត្ត​អាច​សាកល្បង​ទៅ​រក​ខ្ទឹម​ស​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ក្បាល​ដំណេក​បាន៖

៤) ល្អ​បំផុត​សម្រាប់​អ្នក​ហៀរសំបោរ​ឬ​តឹងច្រមុះ

0944425529937fdb6805be306b

អ្នក​ខ្លះ​មាន​ច្រមុះ​ខ្សោយ ឆាប់​អាឡែរហ្សី ​បណ្តាល​ឲ្យ​ងាយ​កណ្ដាស់ ឬ​ហៀរ​សំបោរ​ជា​ដើម ពិត​ជា​រំខាន​ដល់​ការ​ចូល​ដំណេក​ខ្លាំង​ណាស់។ បែប​នេះ​ការ​ជ្រើសរើស​ខ្ទឹម​ស​យក​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ គឺ​ពិត​ជា​អាច​ជួយ​អ្នក​បាន។

ដោយសារ​វា​មាន​អង់ទីប៊ីយូទិក​ដ៏​មាន​ឥទ្ធិពល​ឲ្យ​ឈ្មោះ​ថា អាលីស៊ីន ដែល​នៅ​ពេល​វា​ហួត​បន្តិច​ម្តងៗ វា​អាច​សម្លាប់​មេរោគ​ឬ​ការ​បង្ក​រោគ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ច្រមុះ​របស់​អ្នក។ ជាង​នេះ​ខ្ទឹម​ស វា​ក៏​អាច​ជួយ​ជម្រះ​នៅ​ការ​រំលាយ​ទឹក​រំអិល​នៃ​សំបោរ ហើយ​ដំណើរ​នេះ​ឆ្លង​កាត់​ពេល​ប៉ុន្មាន​នាទី នោះ​អ្នក​នឹង​លែង​ហៀរ​សំបោរ ហើយ​អាច​ដក​ដង្ហើម​បាន​ធូរ​វិញ។

៣) ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុាំ​ឲ្យ​ដំណើរការ​ល្អ

A59cd85876b638738b510983d7

ខ្ទឹម​ស​ក៏​មាន​សមត្ថភាព​អាច​បំផ្លាញ​នៅ​បាក់តេរី​អាក្រក់​ទាំង​ឡាយ ដែល​អាច​រីក​លូតលាស់​ក្នុង​ខ្លួន​របស់​មនុស្ស។ ប្រសិន​អ្នក​ចាប់ផ្តើម​ទម្លាប់​ដាក់​ខ្ទឹម​ស​នៅ​ក្រោម​ខ្នើយ នោះ​អ្នក​ក្រោយ​ភ្ញាក់​ពី​គេង​នឹង​ចាប់​អារម្មណ៍​ថា កម្រ​កើត​មាន​ការ​ចុក​ខ្លួន​ឬ​ឈឺ​ជំងឺ​អ្វី​មួយ​ខ្លាំង​ណាស់។

២) អាច​ការពារ​សត្វ​ល្អិត​ផ្សេងៗ

Ed262955bbbfb9aa841bb92e07

កន្លែង​គេង​របស់​យើង ពេល​ខ្លះ​មើល​មិន​អស់​នោះ​ទេ ក្រោម​ពូក​ក្រោម​ខ្នើយ ក៏​រមែង​មាន​សត្វ​ល្អិត​តូចៗ​វា​ចូល​មក​សម្ងំ​នៅ​ទី​នោះ ហើយ​ពេល​យើង​គេង​ក៏​វា​ពេល​ខ្លះ​អាច​រត់​ចូល​ត្រចៀក​អី​ជា​ដើម។ ខ្ទឹម​ស គឺ​អាច​បំពុល​សត្វ​ល្អិត​ទាំង​នោះ​ឲ្យ​ចេញ​ឆ្ងាយ ជា​ពិសេស​គឺ​សត្វ​មូស ក៏​មិន​ងាយ​នឹង​ហោះ​មក​ក្បែរ​យើង​ដែរ។

១) ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល

0ed82a5c909636d319dbfc1a41

ខ្ទឹម​ស​សំបូរ​ទៅ​ដោយ​ជាតិ​វីតាមីន B1 ដែល​វា​ជួយ​ប្រឆាំង​នឹង​ការ​គេង​មិន​លក់ ហើយ​លើស​ពី​នេះ​វា​ក៏ មាន​វីតាមីន B6 ដែល​ជួយ​បង្កើន​ជាតិ​មេឡាទីន ដោយ​វា​មាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​ប្រព័ន្ធ​ប្រសាទ នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ហើយ​ឆាប់​បាន​គេង​លក់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក